0

បង្ក្រាប​ទីតាំង​ជល់​មាន់​៖ ចាប់បាន​មាន់​ជល់​៤​ក្បាល និង​ម៉ូតូ​៦​គ្រឿង ប៉ុន្តែ​ពួក​ញៀន​ល្បែង​រត់គេចខ្លួន​អស់រលីង​

​    ​កណ្តាល​៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់​នា​ថ្ងៃទី ២៣ តុលា​ឆ្នាំ ២០១៦ វេលា​ម៉ោង​១១​និង​៣០ នាទី​នៅ​ចំណុច​ព្រៃ​ចំការ​ស្វាយ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​ចាប់បាន​វត្ថុតាង​មួយចំនួន​តែ​ពួក​ញៀន​ល្បែង​ដឹងខ្លួន​រត់គេច​អស់​។​

​    ​ប៉ូលិស​បានឱ្យដឹងថា ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​ដកហូត​វត្ថុតាង​រួមមាន ១-​មាន់​ឈ្មោល ៤​ក្បាល ,២-​ស៊ុម​ក្រុងមាន់​០១, ៣-​ជញ្ជីង​ថ្លឹង​មាន់​០១ ,៤-​ម៉ូតូ​០៦ គ្រឿង (​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ ២០១៥ ពាក់​ផ្លាកលេខ​ភ្នំពេញ 1DG.7711 ០១​គ្រឿង ម៉ាក​ស៊ុយ​ស៊ុយ​គី​វីវ៉ា ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1AB.0503 ០១ គ្រឿង ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ​1P.3745 ០១​គ្រឿង និង​ម៉ាក​សង់​កូរ៉េ​ចាស់ គ្មាន​ផ្លាកលេខ​០៣​គ្រឿង​), ៥-​ស្កុ​ត​សំរាប់​រុំ​ជើងមាន់​០៧​ដុំ និង ៦-​ក​ន្ទ្រ​កដា​ក់មាន់​០៤​។​

​    ​ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​ប៉ូលិស​យុត្តិធម៌​បានទទួល​ព័ត៌មាន​ថា មានការ​លេងល្បែង​ជល់​មាន់ នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ចុះទៅ​បង្ក្រាប និង​បាន​ចាប់យក​វត្ថុតាង​ខាងលើ​រួច​បញ្ជូនមក​អធិការដ្ឋាន ។ ចំណែក​ជនល្មើស​បានរ​ត់​គេចខ្លួន​អស់​៕​

មតិយោបល់