adverise with khmeread Unnamed

មេស្ថា​ប័​ន្ធ​កីឡា​ពាក់ព័ន្ធ​ទៅ​ត្រួត​ពិនិត្យមើល​​ការសម្តែង​សាកល្បង ត្រៀម​កីឡា​ជាតិ​លើក​ទី​១

    ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​ជាតិ​នានា បាន​ទៅ​ត្រួត​ពិនិត្យមើល​ការសម្តែង​សាកល្បង ត្រៀម​កីឡា​ជាតិ លើកទី​១ ឆ្នាំ​២០១៦ កាលពី​យប់មិញ ដោយ​គ្រោង​នឹង​ដំណើរ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨​ តុលា និង​បិទ​នៅ​ថ្ងៃទី​៥​ ​វិ​ច្ឆ​កា ខាងមុខ​។​

    លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក​ ​ស៊ាន បូរ៉ា​ត ​រដ្ឋលេខា​ធិ ការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​អញ្ជើញ​ទៅពិនិត្យ​ការសាកល្បង នៅ​ទីលាន​បាល់ទាត់​កីឡដ្ឋាន​ជាតិ ដែល​ការសាកល្បង​នោះ​មានការ​បង្ហាញ​ពី​ក្បាច់​ប្រយុទ្ធ​របស់​កងយោធពល​ខេមរភូមិន្ទ​ចំនួន ២៣០​ នាក់​, ក្បាច់គុន​ល្បុក្កតោ​ចំនួន​ ២០០ ​នាក់​, ការបង្ហាញ​កាយ​សមស្រប​របស់​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា ២០០ ​នាក់​។ 

    ការបង្ហាញ​ពី របាំ​ដែល​សម្តែង​ដោយ​ក្រុម​សិល្បៈ​ក្រសួង​វប្បធម៌​ចំនួន​ ២៥០​ នាក់ និង​ស្គរ​តូច​-​ធំ​ចំនួន មាន​ចំនួន ​១០០ ​ស្គរ​។ 

    ក្រៅពីនេះ ក៏​មានការ​លោតឆ័ត្រ​យោង ដោយ​ក្រុម​កងពលតូច​ពិសេស​ឆ័​ត្រ​យោង ចំនួន​​ ៨ ​នាក់​ដោយ​លោត​ក្នុង​កំពស់​ ២.៣០០ (ពីរពាន់បីរយ) ​ម៉ែត្រ​ដែល​នាំ​ទង់ជាតិ​កម្ពុជា​ចំនួន​ ២ ​ទង់​កីឡា​ជាតិ​ចំនួន​ ២ និង​ទង់​អូឡាំពិក​ចំនួន ២ និង​អ្នក​លោត អម​ចំនួន ​២ ​នាក់​ទៀតផង​។ 

    ចំពោះ​ការរត់​ភ្លើង​គុប គឺ​រត់​ដោយ​កីឡាករ ចាស់ៗ​ដូចជា​លោក កែវ ថុ​ន ដែលមាន​វ័យ ​៨៨ ​ឆ្នាំ, ​លោក អ៊ា​ត គឹម​ហេង ដែលមាន​វ័យ​៧៥​ឆ្នាំ,​ លោក ​តូ រិ​ទ្ធិ​យ៉ា ​អ្នករត់​ម៉ា​រ៉ា​តុង​ជើងចាស់, ​លោក ​សោម សារ៉ន ហៅ​មាំ​ង, ​លោក​ ប៉ែន ផាត​ អ្នក​ទាត់​បាល់​ជើងចាស់, កីឡាការិនី​ កែ ឡេង​ ម្ចាស់​មេដាយមាស​ប៉េតង់​ពិភពលោក និង កីឡាការិនី​ ស៊ន សៀវ​ម៉ី ដែលជា​ម្ចាស់​មេដាយ មាស​តេ​ក្វាន់​ដូ​អាស៊ី​ជា​អ្នក​បន្ត​យក​ភ្លើង​គុប​ទៅ​ដុត។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា នេះ​ជាព្រឹត្តិការណ៍​ដ៏​ធំ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា​ហើយក៏​ជាស​ញ្ញា​មួយ​បង្ហាញថា កីឡា​កម្ពុជា​កពុង​បោះ ជំហាន​ទៅមុខ​។ 

    លោក ថោង ខុន​បាន​សំណូមពរ​ឲ្យ​ក្រុម​ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​ហ្វឹកហាត់​រាល់ថ្ងៃ​ឲ្យ​បាន កាន់តែ​ប្រសើរ​បន្ថែមទៀត ព្រោះ​អ្វីៗ​នៅ​មិនទាន់​បានល្អ​នៅឡើយ​នោះទេ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់