adverise with khmeread 2

ស្ថាបនិក KMH Champion League ដំឡើង​ប្រាក់រង្វាន់​ជើងឯក​ដល់ ១​ ម៉ឺន​ដុល្លារ​

    ភ្នំពេញ ៖ លោក កាំ​ង សេង ប្រធាន​ក្រុមហ៊ុន ISI Group និង​ជា​ស្ថាបនិក​ព្រឹត្តិការណ៍ KMH Champions League បានប្រកាស​ជា​ផ្លូវការ ក្នុងឱកាស​បើក​ការប្រកួត​ថា លោក​បាន​ដំឡើង​ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ដំណែង​ជើងឯក ដែល​កាលពីមុន​មាន​ចំនួន​៨​ពាន់​ដុល្លារ​នោះ គឺ​បន្ថែម​២​ពាន់​ដុល្លារ ដើម្បី​បង្គ្រប់​ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក​តែម្តង ដើម្បី​លើកទឹកចិត្ត និង​សម្រួច​គោលដៅ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្តាល​អាជីព​ដ៏​ធំ​មួយ នៅ​កម្ពុជា​នេះ​ឱ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ និង​ផ្លែផ្កា​បន្ថែមទៀត​។​

    ស្ថាបនិក​រូបនេះ​បានបញ្ជាក់​ទៀតថា ក្រៅពី​បន្ថែម​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ដល់​ជើងឯក KMH Champions League ក៏បាន​ដំឡើង​ប្រាក់រង្វាន់​សម្រាប់​ជើងឯក KMH Cup បន្ថែមចំនួន​២​ពាន់​ដុល្លារ​ដែរ ពោលគឺ ជើងឯក KMH Cup រដូវ​កាល​ថ្មី​នេះ គឺ​៥​ពាន់​ដុល្លារ​។ ទីលាន KMH Park បាន​ពង្រីក​ទីលាន​ឲ្យ​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ក្រុម ទាំងអស់​អាចដាក់​គ្នា​លេង​បាន​ម្ខាង ១១​នាក់​។ 

    នាយក​វ័យក្មេង​រូបនេះ​មានប្រសាសន៍ បន្ថែមថា ដោយសារតែ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី លោក​បាន​សម្រេចចិត្តថា រង្វាន់​សម្រាប់​ក្រុម​ម្ចាស់​ជយលាភី​ត្រូវ​បង្កើន​ពី ៨០០០ ដុល្លារ​ទៅ​១០០០០​ដុល្លារ​។ 

    លោក​ជឿថា តាមរយៈ​ប្រាក់រង្វាន់​ជើងឯក នេះ​ក្រុម​នានា និង​កីឡាករ​នឹង​ខិតខំ​បន្ថែមទៀត និង​ធ្វើ​ឲ្យ​ល្អប្រសើរ​ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង ហេតុនេះ​ទើប​លោក​អាច​រុញឱ្យ​ពានរ​បស់​យើង​កាន់​តែមាន​ភាពល្បីល្បាញ​ឡើង​។​

    ចំពោះ​លទ្ធផល​ថ្ងៃ​បើកឆាក​នៃ​ព្រឹត្តិការណ៍ KMH Champions League គឺ​ក្រុម​ការពារ​តំណែង​ជើងឯក Salt FC និង​ក្រុម​ម្ចាស់ផ្ទះ ISI Group ចែកគ្នា​ម្នាក់​១​ពិន្ទុ បន្ទាប់ពី​រក្សាបាន​លទ្ធ​ផល​ស្មើ ១​ទល់​១​។ 

    ចំណែកឯ​ក្រុម Anachak Baitong FC បាន​យកឈ្នះ​ក្រុម​ចំណូល​ថ្មី MV FC ដោយ​លទ្ធផល ៤​ទល់​២ ដោយ​២​ប្រកួត​នេះ​ប្រកួត វគ្គ​សន្សំ​ពិន្ទុ ក្នុង​ពូ​ល​A​។ ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចួ​ល​រួម​ចំនួន​៣២​ក្រុម ដោយ​ចែកចេញជា​៨​ពូ​ល ហើយ​គ្រប់ ក្រុម​ទាំងអស់​ត្រូវ​ជួបគ្នា​ចំនួន​២​ជើង​ដូចៗ​គ្នា​។​

    សូម​រំលឹកថា ព្រឹត្តិការណ៍​បាល់ទាត់​នេះ ក្រៅពី​ផ្តល់ឱកាស​ឱ្យ​យុវជន​នានា​បាន​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​រិត​ចំណង​សាមគ្គីភាព​ជាមួយគ្នា​ឱ្យ​កាន់​តែមាន​ស្និទ​ស្នាល និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ ទាត់​នៅក្នុង​ប្រទេស​អភិវឌ្ឍ​មួយ​នេះ ក្រោម​ប្រធានបទ កសាង​អនាគត​បាល់ទាត់​កម្ពុជា​នោះ​, ការប្រកួត​នេះ ក៏​កំពុងតែ​ប្រមែប្រមូល​ថវិកា​នានា ជួយ​ដល់​កិច្ចការ​សង្គម និង​មនុស្សធម៌​ផងដែរ ជាពិសេស​គឺ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដែល​កាលពី​ឆ្នាំមុន KMH Champions League និង KMH Cup​ បានផ្តល់​ប្រាក់​សប្បុរស​ធម៌​ជាង​ ៣ ​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់