adverise with khmeread 14800866 1155660931187447 833422696 n

កីឡាករ ម៉ា វី​រ៉ូ ក្លឹប​អាស៊ី​អឺរ៉ុប ឈ្នះ​មេដាយមាស​រត់ ​២១ ​គីឡូម៉ែត្រ​

    កំពត ៖ ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​៣ នៅ​ឋានសួគ៌​បូកគោ​​កីឡាករ ម៉ា វី​រ៉ូ មកពី​ក្លឹប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា​រត់​២១​គីឡូ ម៉ែត្រ ដែលជា​ចម្ងាយ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​តាម​ស្តង់ដារ​អន្តរជាតិ នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នៅលើ​កំពូល ភ្នំ​បូកគោ កាល​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រោម​ការរៀបចំ​ពី​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​។​

    កីឡាករ ម៉ា វី​រ៉ូ មកពី​ក្លឹប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែល​ឈ្នះ​មេដាយមាស​នេះ គឺ​ធ្វើបាន​សម្រេច​ក្នុង ថិរវេលា ១​ម៉ោង ២៤​នាទី និង​៤៨​វិនាទី ខណៈ​ចំណាត់ថ្នាក់​លេខ​២ មេដាយប្រាក់​បាន​ទៅលើ Brendon Thoma និង​លេខ​៣ កីឡាករ Brang Yahann​។
 
    ផ្នែក​នារី​លេខ​១ កីឡាការិនី Jill Hamil១០​គីឡូម៉ែត្រ ,​បុរស លេខ​១ កីឡាករ គៀង ​សាម៉ន​។ ផ្នែក​នារី លេខ​១ បាន​ទៅលើ​កីឡាការិនី ហេង ម៉ី​ជូ មកពី​ក្លឹប​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប ,​វិញ្ញាសា​រត់​៥​គីឡូម៉ែត្រ ជ័យលាភី​លេខ​១ បាន​ទៅលើ​កីឡាករ ពៅ ហុក មកពី​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប​ដែរ​។



    ក្រៅពីនេះ​ជ័យលាភី​ទាំងនេះ​ក៏មាន​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​លើ​គ្រប់​វិញ្ញាសា​ទាំងអស់ ព្រម ទាំង​វិញ្ញាសា​រត់​កម្សាន្ត ៣​គីឡូម៉ែត្រ​ផងដែរ​។​

    លោក ពៅ ហុក ប្រតិភូ​ក្លឹប​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប​បាន​ឲ្យ​ដឹងថា ក្លឹប​របស់លោក​ឈ្នះ​មេដាយ មាស​ចំនួន​៣​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង ដែល​ដណ្តើមបាន​ដោយ​កីឡាករ ថៃ សុគន្ធ ដែល​ទាំងអស់នេះ លោក​បាន​ចាត់ទុកថា​ជា​ជោគជ័យ​ដ៏​ធំធេង ដោយ​លោក ដួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល សាកល​វិទ្យា ល័យ​អាស៊ី​អឺរ៉ុប​តែងតែ​លើកទឹកចិត្ត ឧបត្ថម្ភ​ថវិកា និង​គាំទ្រ​វិស័យ​កីឡា​របស់​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម ទៀត​។​

    ចំណែកឯ លោក កែវ សិទ្ធ នាយក​ផ្នែក​លក់ និង​អ្នករៀបចំ​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ រមនីយដ្ឋាន ឋានសួគ៌​បូកគោ មានប្រសាសន៍ថា ទិវា​រត់ប្រណាំង​សប្បុរស​ម៌​នេះ គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើ​ជា​លើក ទី​៣​ហើយៗ​តែងតែ​ទទួលបាន​ការគាំទ្រ​ពី​អ្នកចូលរួម​នានា​ជាច្រើន​កុះករ ដោយ​ការចុះឈ្មោះ​ចូលរួម​របស់​អត្ត ព​លិ​ក​ទាំងនោះ​ទទួលបាន​ថវិកា​សម្រាប់​ការបរិច្ចាគ​ទៅកាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។​

    កាលពី​ឆ្នាំមុន រមណីយដ្ឋាន ឋានសួគ៌​បូកគោ​នេះ​ស្វែង​ថវិកា​ជាច្រើន​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​រួមចំណែក​ជួយ​ដល់​មន្ទីរពេទ្យ​មួយ ដែល កំពុង​បំពេញបេសកកម្ម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​កុមារ​នៅ​កម្ពុជា​យ៉ាងសកម្ម​ផងដែរ​៕
 

adverise with khmeread

មតិយោបល់