adverise with khmeread Unnamed %281%29

ខេត្តកណ្តាល​ មាន ២២​ ក្រុម​ចូលរួម​ប្រជែង​ជើងឯក​ព្រឹត្តិការណ៍​ Sponsor Cup

    កណ្តាល ៖ ព្រឹត្តិការណ៍ Sponsor Futsal Cup រដូវ​កាល​ថ្មី ២០១៦ បានចាប់ផ្ដើម​ប្រកួត​ជម្រុះ​តាម​មណ្ឌល​ហើយ ដោយ​មណ្ឌល​ទី​១ ធ្វើឡើង​នៅ​ខេត្តកណ្តាល ទីលាន TN ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដោយមាន​ក្រុម ចូលរួម​ចំនួន ២២​ក្រុម​។​

    ថ្លែង​ក្នុងឱកាស​បើ​ការប្រកួត​, លោក គីម រិទ្ធី អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកណ្ដាល មានប្រសាសន៍ថា ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល ដណ្តើមពាន​រង្វាន់ ភេសជ្ជៈ Sponsor នៅ​មណ្ឌល​ខេត្តកណ្តាល​នេះ​នឹង​បានផ្តល់​ប្រយោជន៍​ថ្មី​មួយ​បន្ថែមទៀត ដល់​យុវជន​នានា ក្នុង​ការលេង​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​រិត​ចំណង​សាមគ្គីភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែម ទៀត ជាពិសេស​ក៏បាន​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៀតផង​ដែរ​។​

    លោក មាន សំអុល នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង​ចែកចាយ​ភេសជ្ជៈ Sposor មានប្រសាសន៍​ដែរ​ថា គោលបំណង​នៃ​ការប្រកួត​នេះ គឺជា​ការផ្តួចផ្តើម​គំនិត​មួយ ក្នុងការ​លើកទឹកចិត្ត​ដល់​យុវ ជន​នានា​ឲ្យ​ចាប់អារម្មណ៍​លេង​កីឡាបាល់ទាត់​ក្នុង​សាល​ឲ្យ​កាន់​តែមាន​សកម្មភាព​ផុសផុល​ឡើង​គ្រប់ទិសទី​។ 

    លោក សឹម សាន​ត្រាន អ្នករៀបចំ​ព្រឹត្តិការណ៍ Sponsor Cup បាន​បញ្ជាក់ថា មណ្ឌល​ទាំងអស់ មាន​ចំនួន​៥ ហើយ​មណ្ឌល​នីមួយៗ​ជ្រើស​រើសយក​ជើង​ខ្លាំងៗ​ចំនួន​២​ក្រុម ដែលជា​ជើងឯក និង​ជើងឯក​រង សរុប​មាន​ចំនួន​១០​ក្រុម ឡើងមក​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។ 

    សម្រាប់​ការប្រកួត​ជម្រុះ​តាម​មណ្ឌល ក្រុម​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល និង​ក្រុម​លេខ​២ បាន​រង្វាន់ ១​លាន​៦​សែន​រៀល រីឯ​ប្រាក់រង្វាន់​សរុប​មាន​ចំនួន​រហូតដល់ ៥០​លាន​រៀល​ឯណោះ​៕​

adverise with khmeread

មតិយោបល់