adverise with khmeread Liverpool v manchester united premier league

ក្លឹបចិនមួយហ៊ានឱ្យប្រាក់ឈ្នួល Rooney ក្នុងតម្លៃ ៥០០.០០០ផោនក្នុងមួយសប្តាហ៍ ដើម្បីឱ្យកីឡាកររូបនេះចេញពីបិសាចក្រហម

          គ្រូបង្វឹក​សញ្ជាតិ​ស៊ុយអែត​លោក Sven Goran Eriksson នឹង​ដាក់សំណើ​នៅ​ឆ្នាំ​ថ្មី​ដើម្បី​ផ្ទេរ​កីឡា​ករ​ Wayne Rooney​ របស់ Man Utd។ លោក Sven Goran Eriksson ចង់សាក​ល្បង​​ភាពស្មោះស្ម័គ្ររបស់​ខ្សែ​ប្រយុទ្ធរូបនេះជាមួយ​​ Man Utd ដោយផ្តល់​កិច្ច​សន្យា​ដែល​មាន​ទឹក​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​​​ឲ្យ​កីឡាករ​រូបនេះ​មក​លេង​នៅ​ប្រទេស​ចិន​។

          ម្ចាស់ក្លឹប ​​Shanghai SIPG នៅ​ក្រប​ខណ្ឌ​ Chinese Super League កំពុង​តាម​ដាន​ស្ថានភាព​របស់​ Rooney។ ហើយ​ថា ក្លឹបនេះ​នឹង​ចំណាយ​ប្រាក់រហូត​ដល់ទៅ​៨០​លានផោន​ ដើម្បី​ទទួលបានកីឡាករ​រូបនេះ​ ។

          សំណើ​ដែល​មាន​ទឹកប្រាក់​៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​បូករួម​ប្រាក់​បន្ថែម​ពីពាណិជ្ជកម្ម​ត្រូវ​បានដាក់​ស្នើទៅ Rooney និង​ទីប្រឹក្សារបស់កីឡាករ​រូបនេះកាល​ពី​១០​ខែមុន។

          មាន​ការលើក​ឡើង​ខ្លះថា ខ្សែប្រយុទ្ធ​ដែលនឹង​ឈាន​ចូល​វ័យ​៣១​ឆ្នាំ​​កាល​ពីថ្ងៃច័ន្ទ អាចនឹងទៅលេងនៅអាមេរិកដូច Gerrard និង Lampard​ ដែរ។ ប៉ុន្តែ ប្រហែល​ជា​គ្មាន​ក្លឹបណាមួយ​ហ៊ាន​ផ្តល់​ប្រាក់​ឈ្នួល​ដ៏ច្រើន​ក្រាសក្រែល​ដូចជា​ក្លឹបចិន​មួយ​នេះទេ៕

adverise with khmeread

មតិយោបល់