adverise with khmeread Untitled 1

កីឡាករសំខាន់ៗមួយចំនួនរបស់ Man City ប្រឈមនឹងការជម្រុះចេញខណ: ពេលលោក Guardiola គ្រោងនឹងរុះរើក្រុមទាំងមូល

          គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola ដែលមក​ដល់ក្លឹបនេះ​​កាល​ពី​រដូវ​ក្តៅហើយបាន​ប្តេជ្ញា​ថា លោក​នឹង​នាំ​ជោគជ័យ​សម្រាប់​ City ឲ្យ​បាន។ ពេល​នេះលោកចាប់ផ្តើម​ក្តៅស្លឹក​ត្រចៀកហើយនឹងបាន​​ត្រៀម​ខ្លួន​បញ្ចប់​ភាព​អសកម្ម​របស់​ក្រុម​​ City​ ។

          កីឡាករ​ Sergio Aguero, David Silva, Vincent Kompany ជា​សមាជិក​សំខាន់​ដែល​​ដណ្តើម​បាន​ពាន​ជើង​ឯក​សម្រាប់ក្លឹបនេះ​ជាលើក​ដំបូង​ក្នុងរយៈ​ពេល​៤៤​ឆ្នាំ​នោះ​អាចប្រឈម​នឹង​បញ្ហា​។ ចំណែកអ្នកចាំទី Joe Hart និង Samir Nasri ត្រូវ​បាន​ប្រាប់​រួច​ហើយ​ថា ពួកគេនឹងគ្មានថ្ងៃ​ត្រឡប់​មក​ចូលរួមជាមួយ City​ វិញ​ទេ​ បន្ទាប់ពី​ឲ្យលេង​ខ្ចីជើងជា​មួយ​ក្រុមផ្សេង។

          កីឡាករ​ផ្សេងទៀត​ដូចជា​ Yaya Toure, Pablo Zabaleta និង​ Gael Clichy នឹងមិន​ទទួល​បាន​ការបន្ត​កិច្ច​សន្យា​ថ្មីនោះទេរួមទាំងកីឡាករ Alekssandar Kolarov ​ផងដែរ។           លោក Guatdiola ក៏ចង់​ដក​​កីឡាករ​ដែលមានតម្លៃខ្លួន​ខ្ពស់ដូច​ជា​ Eliaquim Mangala និង Wilfried Bony ដែល​កំពុង​លេង​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​ចេញផងដែរ។

          មានន័យថា City នឹងចាប់ផ្តើម​រដូវ​កាល​បន្ទាប់​ដោយ​គ្មាន​វត្តមាន​កីឡាករ​ណាម្នាក់នៅ​សល់ពីជំនាន់របស់​លោក Roberto Mancini ដែលបានសាងប្រវត្តិ​សាស្ត្រ​កាលពី​បួនឆ្នាំមុននោះទេ៕

adverise with khmeread

មតិយោបល់