adverise with khmeread 481753770

ក្តៅៗ​: ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA ទើបតែ​ប្រកាស​បណ្តេញ​អគ្គលេខាធិការ​លោក Jerome Valcke ប៉ុន្មាន​ម៉ោង​មុននេះ​

FIFA បាន​បណ្តេញ​អគ្គលេខាធិការ Jerome Valcke ដែល​ត្រូវគេ​ផ្អាក​ពី​ការងារ​បន្ទាប់ពី​រង​ការចោទប្រកាន់​ពីបទ​គេង​ចំណេញ​លុយ​ដែល​បានមកពី​ការលក់​សំបុត្រ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup 2014) កន្លងទៅ​។​

​អគ្គលេខាធិការ FIFA សញ្ជាតិ​បារាំង​រូបនេះ​ត្រូវបាន​ផ្អាក​ពី​ការងារ​បណ្តោះអាសន្ន​នៅក្នុង​ខែកញ្ញា​កន្លងទៅ ហើយ​ត្រូវបាន​គេ​សើរើ​រឿងនេះ​ឡើងវិញ​នា​សប្តាហ៍​មុន​។ ប៉ុន្តែ​ថ្ងៃនេះ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​បាន​សម្រេចចិត្ត​ដក​រូបលោក​ចេញពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ជា​ផ្លូវការ​ហើយ​។​

​ស្ថាប័ន​នេះ​បាន​ណែនាំ​ឱ្យ​ផ្អាក​លោក Valcke ពី​សកម្មភាព​បាល់ទាត់ ៩ ឆ្នាំ បើទោះបីជា​បុរស​វ័យ ៥៥ ឆ្នាំ​រូបនេះ​បដិសេធ​មិនបាន​ធ្វើ​ខុស​អ្វី​ក៏ដោយ​។ ដំណឹង​នេះ​កើតឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ក្រមសីលធម៌​របស់ FIFA ចេញ​សេចក្តីសម្រេច​ហាម​លោក Sepp Blatter និង លោក Michel Platini មិនឱ្យ​ពាក់ព័ន្ធ​រាល់​សកម្មភាព​បាល់ទាត់​រយៈពេល ៨ ឆ្នាំ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់