adverise with khmeread Bill

តារាកប្លែង Bill Murray ទទួលបានពានរង្វាន់ Mark Twain Prize

          តារា​កំប្លែង Bill Murray ទទួល​បាន​ពាន់រង្វាន់ Mark Twain Prize នៅ​ក្នុង​កម្មវិធី​ Kennedy Center ដែល​សម្បូរ​ដោយ​តារា​ល្បីៗ​កាលពីថ្ងៃអាទិត្យ​ ខណៈ​ពេល​មិត្ត​ភក្តិ​និង​តារា​សម្តែង​ផ្សេងទៀត​កោត​សរសើរ​លោក​ចំពោះទេពកោ​សល្យ​​កំប្លែង​ដែល​លោកបាន​ផ្តល់​ជូន​ទស្សនិកជនទូទាំង​ពិភព​លោក។

          Murray វ័យ​៦៥​ឆ្នាំ​បាននិយាយថា ជោគជ័យ​របស់​លោក​គឺដោយ​សារតែ​សេចក្តីស្រឡាញ់​ដែល​លោកទទួល​បាន​ពី​ក្រុម​គ្រួសារ​ និង​អ្នក​មាន​ទេព​កោ​សល្យ​​​​​ផ្សេងទៀតដែល​លោកបាន​ធ្វើ​ការងារ​ជាមួយ​ជាង​បួន​ទសវត្សរ៍​មក​នេះ។​

          លោក Murray គឺជា​តារា​កំប្លែង​ម្នាក់​ក្នុង​ចំណោម​តារា​កំប្លែងល្បីៗ​ ដែល​បាន​កសាងកេរ្តិ៍​ឈ្មោះ​ចេញពី​កម្មវិធី “Saturday Night Live” របស់​ទូរទស្សន៍​ NBC ។ លោកបាន​សម្តែង​កម្មវិធី​កំប្លែង​តាំងពីឆ្នាំ​១៩៧៧​ដល់​ឆ្នាំ​១៩៨០​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់