adverise with khmeread Untitled 1

ញាក់សាច់​! ពិភពលោក​ឥឡូវ​មាន​សត្វ​ពីងពាង​ស៊ី​កណ្តុរ​ទៀត គ្រាន់តែ​ស្តាប់​ក៏​ភ័យ​ជំនួស​ដែរ​

    ​ប្រសិនបើ​អ្នកខ្លាច​ពីងពាង អ្នក​ប្រហែលជា​ចង់​មើល​ទីណា​ផ្សេង​ឱ្យ​ឆ្ងាយ ខណៈដែល​បុរស​ដ៏​ក្លាហាន​ម្នាក់នេះ​បាន​ថត​វីដេអូ​ដ៏​រន្ធត់​នៃ​សត្វ​ជើង​ប្រាំបី​នេះ​។​

​    ​លោក Jason Womal មកពី Mackay ទីក្រុង Queensland ប្រទេស​អូស្ត្រាលី បាន​ថត​វីដេអូ​មិនគួរ​ឱ្យ​ជឿ​មួយ​នៃ​ពីងពាង​ដ៏​ធំ​កំពុង​លេប​ត្របាក់​កណ្ដុរ​នៅផ្ទះ​អ្នកជិតខាង​របស់គាត់​។​

​    ​វីដេអូ​ពីងពាង​នេះ​បាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​ដោយមាន​អ្នកមើល​រហូតដល់ ២,៦ លាន​ដង និង​ចុច Share លើ​បណ្ដាញ​សង្គម​ច្រើនជាង ៥ ម៉ឺន​ដង​និង​មាន​អ្នក​ចុច Like ១ ម៉ឺន​ដង​៕

 

adverise with khmeread

មតិយោបល់