adverise with khmeread 1

Alvaro Morata ជា​វីរបុរស​របស់ Real ប៉ុន្តែ BBC ដែល​មិនអាច​ប៉ះ​បានជា​បញ្ហា​ឈឺក្បាល​សម្រាប់ Zidane

    ​Alvaro Morata បានធ្វើឱ្យ​ខួបកំណើត​លើក​ទី ២៤​របស់គាត់​រីករាយ​និង​ចងចាំ​ខ្លាំង​បំផុត​។​

​    ​ទោះបីជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រូវ Zinedine Zidane ទុក​ឱ្យនៅ​កៅអី​បម្រុង​រហូតដល់​ជិត​ចប់​តង់​ទី​ពីរ​ក្តី ក៏​អតីត​តារាបាល់ទាត់​របស់​សេះបង្កង់ Juventus រូបនេះ បាន​ដឹកនាំ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​ម្តងទៀត​ទៅលើ​ក្រុម Athletic Club ដោយបាន​ផ្តល់​កាដូ​ដ៏​ពិសេស​បំផុត​មួយ​សម្រាប់​អធិរាជ​ស ដែល​អាច​កាន់កាប់​តំណែង​កំពូល​តារាង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ជា​បណ្តោះអាសន្ន​នាពេល​បច្ចុប្បន្ន​។​

​    ​វា​មើលទៅ​ហាក់ដូចជា​អ្វីៗ​គ្រប់យ៉ាង​មាន​ភាពប្រសើរ​ទាំងស្រុង បន្ទាប់ពី Karim Benzema រក​គ្រាប់​បាល់​នាំមុខ​ដំបូង បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តិទៅបាន​ត្រឹម​រយៈពេល​ប្រាំពីរ​នាទី ប៉ុន្តែ​នេះ​គឺ​គ្រាន់តែ​ជា​ទម្រង់​លេង​ដ៏​អន់​មួយ​ផ្សេងទៀត​ប៉ុណ្ណោះ​សម្រាប់​អធិរាជ​ស ហើយ​សំឡេង​សើចចំអក​ត្រូវ​បន្លឺឡើង​ពី​ហ្វូង​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​នៅឯ​តង់​ទីមួយ​ជាមួយនឹង​លទ្ធផល​បណ្តោះអាសន្ន ១-១​។​

​    ​មានឱកាស​ច្រើន​នៅ​តង់​ទីមួយ​សម្រាប់ Cristiano Ronaldo និង Gareth Bale ប៉ុន្តែ Sabin Merino របស់​ក្រុម​ភ្ញៀវ បាន​ទាញយក​គុណប្រយោជន៍​ពី​តំបន់​ការពារ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​របស់ខ្លួន​នៅ​ឱកាស​មួយចំនួន ហើយ​ការប្រកួត​ពិតជា​មាន​តុល្យភាព​គួរឱ្យកត់សម្គាល់​។​

​    ​បន្ទាប់ពី Atletico បាន​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោម​ដៃ Sevilla កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ ឱកាស​នេះ​ពិតជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​អធិរាជ​ស​ក្នុងការ​ពុះពារ​យកឈ្នះ​ទៅលើ Atletico ។​

​    ​មួយ​គ្រាប់​ចុង​ម៉ោង​ពី​ជើង​របស់ Morata ក៏​ធ្វើឱ្យ Real ឡើងមក​លេខ ១ លើ Atletico ដូច​បំណង​មែន ប៉ុន្តែ​វាសនា​អង្គុយ​លើ​កៅអី​បម្រុង​របស់ Morata គឺ​ដដែល​ដោយសារ​ឥទ្ធិពល​របស់​កីឡាករ BBC (Bale Benzema Cristiano) ដែល​នរណាៗ​ក៏​ប៉ះ​មិនបាន​សូម្បី Zidane៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់