adverise with khmeread Unnamed

ប៉ូលិស​ខណ្ឌចំការមន​ចាប់បាន​ចោរឆក់​ ​២ ​នាក់​...​កំពុង​ស្វែងរក​ជនរងគ្រោះ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌចំការមន​បាន​ឃាត់​ចោរឆក់​ទូរ​ស័ព្ទ​ដៃ​ពីរ​នាក់​នៅ​ថ្ងៃទី​២៤ ​តុលា ​ឆ្នាំ​២០៦​ ម៉ោង​១​ និង​៣៥​នាទី​រសៀល នៅ​ចំណុច​សូ​ណា​ត្រា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ពី​ជនរ​គ្រោះ​ម្នាក់​បានសម្រេច​។​

    ប៉ូលិស​និយាយថា ជនល្មើស​១-​ឈ្មោះ ​ភី វណ្ណៈ​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​គ្មាន ​និង​ទី​២-​ឈ្មោះ ​ឌឿ​ន វឌ្ឍនៈ ​ភេទ​ប្រុស អាយុ១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា C125 ​ពណ៌​ខ្មៅ​សេរី​2017​ លេខ​តួ​ម៉ាស៊ីន​ 9670604 ​គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទ​ជនរងគ្រោះ​មួយគ្រឿង។​

    ពេលបច្ចុប្បន្ន​កំពុង​ស្វែងរក​ជនរងគ្រោះ​ដើម្បី​មក​បំពេញបែបបទ​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់