adverise with khmeread 1

ពាណិជ្ជករ​ម៉ិ​ក​ស៊ិ​ក​ដែល​សង្ស័យ​ជួញដូរ​គ្រឿងញៀន លាក់​លុយ​សុទ្ធ​ជាង ២០០ លាន​ដុល្លារ​ក្នុង​ភូមិគ្រឹះ​របស់គាត់​

    ​ពាណិជ្ជករ​ម៉ិ​ក​ស៊ិ​កកើត​នៅ​ចិន​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​បញ្ចូនទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ បន្ទាប់ពី​ចាប់ខ្លួន​គាត់​បាន​នៅ​សហរដ្ឋអាមេរិក​ជិត ១ ទសវត្សរ៍​។​

​    ​លោក Zhenli Ye Gon វ័យ ៥៣ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​អាមេរិក​ក្នុង​ខែកក្កដា ឆ្នាំ ២០០៧ បន្ទាប់ពី​ប៉ូលិស​រកឃើញ​គំនរ​ប្រាក់​យ៉ាងច្រើន​លាក់​ក្នុង​វិមាន​ក្នុង​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​របស់គាត់ ដោយមាន​ទឹកប្រាក់​សរុប ២០៥ លាន​ដុល្លារ​។ ហើយ​រឿងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ទឹកប្រាក់​គ្រឿងញៀន​ច្រើន​បំផុត​មិន​ធ្លាប់មាន​។​

​    ​កាំភ្លើង​ទាហាន​ពណ៌​មាស​ក៏ត្រូវ​បាន​រកឃើញ​ក្នុងផ្ទះ​នោះដែរ​។ ហើយ​រូបភាព​នេះ​ផងដែរ​ត្រូវបាន​គេ​ចែកចាយ​ល្បី​ពេញ​អន​ឡាញ​។​

​    ​Ye Gon មានការ​អនុញ្ញាត​ស្របច្បាប់​ក្នុងការ​នាំចេញ​នាំចូល​ថ្នាំ Pseudoephedrine ជា​ប្រភេទ​ថ្នាំ Sympathomimetic ប្រើ​សម្រាប់​ព្យាបាល​ការស្ទះ​ច្រមុះ ឬ​ជួយ​កុំឱ្យ​ងងុយដេក​មកពី​អាស៊ី​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ផ្គត់ផ្គង់​អ្នក​ចែកចាយ​បន្តទៀត​។​

​    ​យ៉ាងណាមិញ​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ចោទប្រកាន់​រូបគាត់​ថា​លក់​ថ្នាំ​គីមី​ទៅ​ក្រុម​ជួញដូរ​គ្រឿងញៀន​ជាច្រើន​នៅ​ម៉ិ​ក​ស៊ិ​ក​ដូច្នេះ​ពួកគេ​អាច​ប្រើ​វា​ដើម្បី​ផលិត​ថ្នាំ​ហ្វេ​តា​មីន​។ ពួកគេ​ក៏បាន​អះអាងថា​ប្រាក់​ដែល​បាន​រកឃើញ​ក្នុងផ្ទះ​របស់គាត់​នោះ​គឺ​បានមកពី​ផលចំណេញ ដែល​គាត់​លក់​ថ្នាំ​ប៉ុណ្ណោះ​។​

​    ​លោក Ye Gon ដែល​មិន​ធ្លាប់មាន​បទល្មើស​ម្ដងណា​ឡើយ បាន​បដិសេធ​ការចោទប្រកាន់​នោះ និង​អះអាងថា លោក​បាន​ទុក​លុយ​នោះ​សម្រាប់​សមាជិក​ពុករលួយ​របស់​គណៈរ​ដ្ឋ​មន្ត្រី​លោក Felipe Calderón ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ជំនាន់​នោះ​។ លោក​បាន​ចោទថា រដ្ឋមន្ត្រី​ការងារ​លោក Javier Lozano បាន​គំរាម​សម្លាប់​គាត់ ប្រសិនបើ​គាត់​មិន​សហការ​ទេនោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់