adverise with khmeread 14796030 1155752844511589 914202684 o

ប៉ូលិស​ស្រុក​ស្ទោង​ចាប់បាន​ចោរលួច​ម៉ូតូ​ម្នាក់​

    កំពង់ធំ ៖ ប៉ូលិស​ស្រុក​ស្ទោង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​ម៉ូតូ​នៅ​ថ្ងៃទី២៤ តុលា ឆ្នាំ​២០១៦ ​វេលាម៉ោង៨ ​និង​៣០នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ត្រពាំងឫស្សី ឃុំ​ពពក ស្រុក​ស្ទោង បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បានសម្រេច។​

    ប៉ូលិស​និយាយថា ដំបូង​ប៉ូលិស​បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ​យ៉ុម ចាមរី ភេទ​ស្រី អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំ​ព​រ័ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ថា​មាន​ចោរលួច​យក ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ក្រហម​ខ្មៅ​ស៊េរី ​06 លេខ​តួ ​112442 លេ​ម៉ាស៊ីន ​6112323​ ស្លាក​លេខ​កំពង់ធំ​ 1C-6637 ខណៈ​គាត់​ទុក​នៅក្រោម​ផ្ទះ លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់​ម៉ូតូ​។​

    ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ប្រព្រឹត្ត រហូតដល់​ម៉ោង៩ ​និង​៤៥​នាទី​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផន ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៧ឆ្នាំ នៅៗ​ភូមិ ឃុំ​ជាមួយ​ជនរងគ្រោះ ​និង​វត្ថុតាង​ម៉ូតូ ជនរងគ្រោះ​នៅ​ចំណុច​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ពពក ស្រុក​ស្ទោង។​

    បន្ទាប់មក​បាន​នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទោង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​ធី។ ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បានប្រគល់​ជូន​ម្ចាស់​វិញ៕
 

adverise with khmeread

មតិយោបល់