Unnamed

អាវុធហត្ថ​ខេត្តកណ្តាល​ឃុំខ្លួនជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តកណ្តាល សម្រេចឃុំខ្លួននា​ថ្ងៃនេះ បន្ទាប់ពី​អាវុធហត្ថ​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​បន្តបន្ទាប់​ក្នុងករណី រក្សាទុក​ដឹក​ជ​ញ្ជួ​ន​ចាត់ចែង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញ្ញៀន​ប្រភេទ​ម៉ា​ទឹកកក នៅវេលា​ម៉ោង១០ ​និង​៣០ នាទី​យប់​ថ្ងៃទី​២២​ តុលា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ជិត ខា​រ៉ា​អូន​ខេ ត្រជាក់ចិត្ត​ចាស់ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ខែម​រ៉ា ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដើម​មៀន សង្កាត់ដើ​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល។ វត្ថុតាង​មាន គ្រឿងញៀន​ចំនួន ០៥ កញ្ចប់​តូច ដោយ​ធ្វើការសាកសួរ​ ហើយ​បាន​ចម្លើយសារភាព​ពីជន​សង្ស័យថា​គ្រឿងញៀន​នេះ​ខ្លួន​បាន​ទិញ​ពីរ​មេ​គេ​ម្នាក់ទៀត​ឈ្មោះ សាក់ គាត់​បាន​ជួល​បន្ទប់ដេក​នៅផ្ទះ​សំណាក់ សុខា នៅ​បន្ទប់ លេខ១០២។​

    ក្រោយពីរ​ធ្វើការសាកសួររួច​ហើ​យ កម្លាំង​ស្រាវជ្រាវ​អាវុធហត្ថ​ក្រុង​តាខ្មៅ​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ ត្រី ហៀ​ង ច​ន្ធី មេបញ្ជាការ ​បាន​រាយការណ៍​តាម​ឋានានុក្រម ធ្វើការចុះ​បង្ក្រាប​មុខសញ្ញា​ភ្លាមៗ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត ឈ្មោះ សា ម៉ាត់ ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដើ​មគរ សង្កាត់​ដើ​ម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល វត្ថុតាង​ដកហូត​មាន គ្រឿងញៀន​ចំនួន ៨ កញ្ចប់​តូច និង​មួយកញ្ចប់ ធំ និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត៕

មតិយោបល់