adverise with khmeread Index

ប៉ូលិសខណ្ឌឫស្សីកែវឃាត់មនុស្ស៤ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ

     ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែវឃាត់មនុស្ស៤ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក្នុង ៣ករណីផ្សេងៗគ្នាដូចខាងក្រោម ៖
    ១-ប្រើឲ្យយកលុយជាង២ម៉ឺនដុល្លារឲ្យគេស៊ីដាច់ឃាត់ខ្លួនម្នាក់
គឺជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២មករា បន្ទាប់ពីថៅកែរបស់ខ្លួនឲ្យយកលុយជាង២ម៊ឺនដុល្លារទៅឲ្យក្រុមហ៊ុនមួយទៀត ហើយស៊ីដាច់កាលពីថ្ងៃទី១១ មករា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ ២៥,២៦ ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរះទី២ ។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៊ុន សុវណ្ណ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ហេងម៉េងឡុង ដូចខាងលើ។
    ចំណែកជនរងគ្រោះឈ្មោះ ជា លឹម គាង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន បានប្រើជនសង្ស័យយកប្រាក់ចំនួន ២២៤៥៧ដុល្លារដើម្បីយកទៅវេរឲ្យក្រុមហ៊ុនមួយទៀតឈ្មោះ វី តឹង និងរថយន្តម៉ាកRange Roverមួយគ្រឿងទៅជាមួយ។
   ពេលនោះជនសង្ស័យបានយកទ្រព្យសម្បត្តិទាំងនេះដូចជា រថយន្តទៅផ្លុងចោលនៅម្តុំវត្តកោះ ហើយត្រូវបានម្ចាស់ទៅយកមកវិញនៅថ្ងៃកើតហេតុ។ លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹកជនសង្ស័យបានមកក្រុមហ៊ុនត្រូវបានម្ចាស់ក្រុមហ៊ុន ឃាត់ខ្លួនយកមកប្រគល់ឲ្យប៉ូលិសតែម្តង។បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅខណ្ឌ។
    ២-ជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយយកទូរស័ព្វដៃកាលពីថ្ងៃទី៩ មករាឆ្នាំ២០១៦វេលាម៉ោង៣រសៀលនាទីចំណុចក្នុងបរិវេណវត្តឧត្តរាវតីក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នោះត្រូវបានប៉ូលិសចាប់ខ្លួនបានកាលពិវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រថ្ងៃទី១៣ មករាឆ្នាំ២០១៦ នៅក្នុងវត្តដដែល ។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះថោង វុទ្ធីភេទប្រុស អាយុ១៥ឆ្នាំទីលំនៅផ្ទះលេខ៧៩៥ផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុរបរសិស្ស។
    ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងប៉ូលិសខណ្ឌ-ប៉ុស្តិ៍ឫស្សីកែវ បានបើកការស្រាវជ្រាវកំណត់បាននៅអត្តសញ្ញាណជនសង្ស័យលុះដល់ថ្ងៃទី១៣ មករា២០១៦វេលាម៉ោង១២ម៉ោង១៥នាទីរំលងអាធ្រាត្រ សមត្ថកិច្ចបើកការបង្រាបឃាត់បានមុខសញ្ញានេះនៅចំនុចក្នុងបរិវេនវត្តឧត្តរាវតីតែម្តង។
    ជនសង្ស័យបានសារភាពថា រូបគេឈ្មោះពេជ្រ ភក្ត្រា  ហៅអាត្រា  ភេទប្រុស  អាយុ២០ឆ្នាំ   ខ្មែរ  ទីលំនៅផ្ទះគ្មានលេខ ក្រុមទី១០  ភូមិមិត្តភាពសង្កាត់ឫស្សីកែវ មុខរបរមិនពិតប្រាកដហើយរូបគេពិតជាបានវាយយកទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែន។  ចំណែកឯទូរស័ព្វបានយកទៅលក់នៅផ្សារកណ្តាលបានតំលៃ២០ដុល្លារ។
   មុខសញ្ញានេះគឺជាមុខសញ្ញាលួចកង់កាលពីថ្ងៃ២២ ០៨  ២០១៥ ត្រូវបាន
សមត្ថកិច្ចខណ្ឌប៉ុស្តិ៍បង្ក្រាបបាន ហើយបានលួចរត់ចេញពីកន្លែងឃាត់ខ្លួនរបស់អធិការដ្ឋានកាលពីថ្ងៃទី២៣ សីហាឆ្នាំ២០១៥ផងដែរ។
     ៣-ជនសង្ស័យម្នាក់ទៀតធ្វើសកម្មភាពលួចទូរស័ព្ទដៃកាលពីថ្ងៃទី១២ មករា២០១៦ ម៉ោង៦ នៅចំណុចក្រុម៣ ភូមិ៤ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ ។  លុះដល់ថ្ងៃទី២៣ មករា ២០១៦ ម៉ោង១ និង ៣០នាទីជនរងគ្រោះបានមកដាក់ពាក្យ
បណ្តឹងត្រូវបានប៉ូលិសបានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សិប យ៉ុនពិន ហៅ អាលី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ក្រុម២ភូមិ៤សង្កាត់ច្រាំងចំរះ២។
   ចំណែកជនរងគ្រោះឈ្មោះ យ៉ា គ្រីយ៉ា ភេទប្រុស អាយុ២១ មុខរបរជាងសំណង់ ស្នាក់នៅភូមិស្វាយជុកឃុំពាមស្វាយមង្គលស្រុកសាមគ្គីមានជយ៏ខេត្តកំពង់ឆ្នាំងនិងឈ្មោះ សារ៉ សេត  ភេទប្រុសអាយុ៣០មុខរបរជាងសំណង់ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ៥ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរះ១ឫស្សីកែវ។
   ចំពោះទូរស័ព្ទ២គ្រឿងរបស់ជនរងគ្រោះ ត្រូវជនសង្ស័យយកទៅបញ្ចាំនៅផ្សារ
កណ្តាលខណ្ឌដូនពេញ។បច្ចុប្បន្មសម្ថកិច្ចយើងកំពង់ស្រាវជ្រាវបន្ត៕

adverise with khmeread

មតិយោបល់