អធិរាជស Real Madrid ប្រហែលជាឈ្នះ Bilbao ឡើងទៅកំពូលតារាងនៃលីកកំពូលអេស្ប៉ាញ La Liga កាលពីយប់មិញនេះពិតមែន ប៉ុន្តែអ្វីៗមិនរលូននោះឡើយ ជាមួយតួអង្គសំខាន់របស់ពួកគេ។
Cristiano Ronaldo ពិតជាមានទម្រង់លេងមិនល្អនោះឡើយចាប់តាំងពីការចាប់ផ្តើមរដូវកាលថ្មីនេះ ហើយបច្ចុប្បន្នការអះអាងជាផ្លូវការកំណត់ថា នេះជាការចាប់ផ្តើមរដូវកាលថ្មីដ៏អន់បំផុតរបស់គាត់ ចាប់តាំងពីរការចូលរួមជាមួយនឹងក្លឹបយក្សអេស្ប៉ាញមួយនេះ។
ប្រធានក្រុមព័រទុយហ្គាល់រូបនេះ អាចរកគ្រាប់បាល់បានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតចំនួនប្រាំមួយប្រកួតដំបូងរបស់ខ្លួន ដែលជាពិន្ទុសរុបទាបបំផុតរបស់គាត់មិនធ្លាប់មាននៅក្លឹប។
ដោយធ្វើការប្រៀបធៀបក្នុងសប្តាហ៍ស្រដៀងគ្នានេះក្នុងរដូវកាល ២០១៤-១៥ Ronaldo អាចរកគ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលជាស្រេចជាមួយចំនួន ១៣គ្រាប់ ខណៈដែលរដូវកាលមុន គាត់អាចស៊ុតបញ្ចូលទីយ៉ាងហោចណាស់ប្រាំមួយគ្រាប់ផងដែរក្នុងការប្រកួតចំនួនប្រាំមួយលើករបស់ខ្លួន។
គាត់ក៏បានបរាជ័យក្នុងការស៊ុតបញ្ចូលទីផងដែរក្នុងការប្រកួតចំនួនបួនប្រកួតចុងក្រោយនៅលើទឹកដី Santiago Bernabeu ដែលជាសញ្ញាណដទៃទៀតនៃប្រវត្តិសាស្ត្រដ៏មិនគួរឱ្យជឿរបស់គាត់។
បន្ថែមពីលើនេះ គាត់មិនមានសំណាងច្រើននោះឡើយជាមួយបាល់នៅនឹងជើងរបស់ខ្លួន ដែលគាត់អាចសម្រេចការអូសបាល់ត្រឹមតែបីដងប៉ុណ្ណោះនៃការប៉ុនប៉ងចំនួន ១៥លើក ក្នុង La Liga ដែលទទួលបានកម្រិតត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។
Lionel Messi បច្ចុប្បន្នបាននាំមុខក្នុងតារាងប្រជែងពានរង្វាន់បុគ្គល Pichichi ជាមួយនឹងគ្រាប់បាល់ចំនួនប្រាំពីរគ្រាប់ ដែលតាមពីក្រោយយ៉ាងកៀកកិតដោយមិត្តរួមក្រុម Barcelona របស់គាត់ Luis Suarez ។
ទន្ទឹមនឹងនេះដែរ Ronaldo បច្ចុប្បន្នកំពុងនឹងត្រូវបានប្រកួតប្រជែងជាមួយនឹងអ្នករកគ្រាប់បាល់តិចបំផុត ដែលជាខ្សែការពាររបស់ Barcelona កីឡាករ Gerard Pique ដែលបានស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៣៤ដូចគ្នា រួមជាមួយនឹង Sergio Ramos, Hugo Mallo និង Raul Garcia ៕
