adverise with khmeread Andres iniesta barcelona injured m9xmnogtygom11ycw9r467c2y

Andres Iniesta រងរបួស​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​អាជីព​នៅ Barcelona

    ​Andres Iniesta បាន​ត្រៀមខ្លួន​សម្រាប់​ការចំណាយ​ពេល​នៅ​ខាងក្រៅ​ទីលាន​រយៈពេល​វែង​មួយ បន្ទាប់ពី​ទទួលរង​នូវ​បញ្ហា​របួស​ជង្គង់​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ឈ្នះ ៣-២ ទៅលើ Valencia ដែល​ទស្សនិកជន​បានឃើញ​ត្រូវ​សែង​ចេញ​ទាំង​ទឹកភ្នែក​។​

​    ​ប្រធាន​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ​ត្រូវបាន​ធាក់​ដោយ​កីឡាករ Enzo Perez នៅ​នាទី ទី​១៤ ហើយ​ទន្ទឹមនឹង​នោះដែរ ការធ្វើ​តេស្ត​បន្ថែមទៀត​កាលពី​ម្សិលមិញ គាត់​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​អាច​បាត់បង់​សកម្មភាព​ពី​ទីលាន​សម្រាប់​រយៈពេល​បី ឬ​បួន​ខែ​។​

​    ​Luis Enrique បានទទួល​ស្គាល់​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​ថា វា​គឺ​ពិតជា "​របួស​ដ៏​អាក្រក់​" និង​ជា "​ព័ត៌មាន​ដ៏​អកុសល​បំផុត​" ខណៈដែល​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល​បំផុត​រូបនេះ​ហាក់ដូចជា​ការបាត់បង់​ដ៏​ធំធេង​បំផុត​មួយ​សម្រាប់​អ្នកមាន​បុណ្យ​។​

​    ​ហើយ Twitter ក៏បាន​ប្រ​ត្តិ​កម្ម​ភ្លាមៗ​ផងដែរ​ក្នុង​សេចក្តី​អាណិតអាសូរ​សម្រាប់​វីរបុរស​របស់ Barcelona រូបនេះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់