adverise with khmeread 580d5a39b427be80d8000002

Klopp: ខ្ញុំ​មិន​គោរព​មនុស្ស​ដែល​រិះគន់​ខ្សែការពារ​ខ្ញុំ​ទេ

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថា ក្រុម​របស់គាត់​មិនមាន​បញ្ហា​លើ​ប្រព័ន្ធ​ការពារ​នោះឡើយ ហើយ​បាន​ប្រមាន​ទៅដល់​មនុ​ស្សណា​ដែល​និយាយថា Liverpool មាន​កង្វះខាត​ផ្នែក​ប្រព័ន្ធ​ការពារ​។​

​    ​ក្រុម​របស់ Klopp បាន​រក្សា​នូវ​ការប្រកួត​មិនឱ្យ​គេ​ស៊ុត​ប​ញ្ជូ​ល​ទី​បានត្រឹមតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​គាត់​នៅតែ​ចចេស​ថា មិនមាន​បញ្ហាសំខាន់​អ្វីមួយ​នោះឡើយ​ជាមួយនឹង​បញ្ហា​ការពារ​របស់ខ្លួន​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​ធ្លាប់​បានឮ​រឿងនេះ​នៅពេល​ខ្លះ ហើយ​ខ្ញុំ​បាត់បង់​ការគោរព ពេលដែល​មនុស្ស​និយាយ​រឿង​មួយ​នេះ​។ វា​មិន​សំខាន់​អ្វី​ឡើយ ដោយសារតែ​ខ្ញុំ​មិន​ផ្តល់​ការគោរព​ទៅ​មនុស្ស​គ្រប់គ្នា ហើយ​អ្នក​អាច​និយាយ​ពីអ្វី​ដែល​អ្នក​ចង់ ប៉ុន្តែ​ខ្ញុំ​មិនអាច​និយាយ​វា​បន្ថែមទៀត​នោះឡើយ​។ ខ្ញុំ​ពិតជា​មិន​ចាប់អារម្មណ៍​"​។ 

​    ​"​ខ្ញុំ​ជាម​នុស្ស​ដំបូង​គេ​ដែល​ដឹង​ពី​វា ហើយ​ធ្វើការ​ទៅលើ​វា​។ ខ្ញុំ​គឺជា​គ្រូបង្វឹក​នៃ​ក្រុម​នេះ​។ ខ្ញុំ​ពិតជា​ជិតស្និទ្ធ​ជាមួយ​ពួកគេ​។ ខ្ញុំ​ឃើញ​ការប្រកួត​គ្រប់​ប្រកួត​ទាំង​អស់ពី​ទស្សនៈវិស័យ​ដ៏​ល្អ​មួយ​។ ខ្ញុំ​យល់​ទាំង​អស់ពី​រឿង​មួយ​នេះ ហើយ​យើង​នឹង​ឃើញ​វា​នៅ​ទីបញ្ចប់​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់