adverise with khmeread Carlo web

លោក Carlo Ancelotti នឹង​ពិចារណា​ការងារ​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នាពេល​អនាគត

    ​គ្រូបង្វឹក​របស់​ក្រុម Bayern Munich លោក Carlo Ancelotti បាន​និយាយ ថា លោក​អាច​នឹង​ពិចារណា​ទទួលយក​ការងារ​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅពេល​លោក​បញ្ចប់​ការងារ​នៅ​អាល្លឺម៉ង់​។ 

​    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចំណាយពេល​ពីរ​ឆ្នាំ​នៅ Chelsea និង​ធ្លាប់​លើក​ពាន PL ផងដែរ​នោះបាន​និយាយថា លោក​ចង់​វិលត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​នៅ​អង់គ្លេស ឬ​ត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ​នៅពេល​ការងារ​នៅ​ក្របខណ្ឌ Bundesliga ឈានដល់​ទីបញ្ចប់​។ 

​    ​ទោះបីជា​យ៉ាងណា​លោក Ancelotti សារភាពថា លោក​រង់ចាំ​ទទួល​ការងារ​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នាពេល​អនាគត​។ លោក​បាន​និយាយថា “​តាម​ធម្មតា ខ្ញុំ​នៅ​ជាមួយ​ក្លឹប​មួយ​ត្រឹម​ពីរ​ឆ្នាំ​ដូចជា Chelsea នៅ​ប៉ារីស​មួយឆ្នាំ​កន្លះ និង​នៅ Madrid ពីរ​ឆ្នាំ​។ ខ្ញុំ​ចង់​ស្នាក់នៅ​អាល្លឺម៉ង់​ឲ្យ​បានយូរ​បន្តិច​។ បន្ទាប់មក ខ្ញុំ​នឹង​ជ្រើសរើស​ការងារ​នៅ​អង់គ្លេស​ឬ​អ៊ីតាលី​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់