adverise with khmeread S gerrard

លោក Jurgen Klopp: ពហុកីឡាដ្ឋាន Anfield នៅតែ​ត្រូវការ Gerrard

    ​អ្នកចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp អះអាងថា ពហុកីឡាដ្ឋាន Anfield នៅតែ​ស្វាគមន៍​កីឡាករ Steven Gerrad​។ អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម​និង​ជា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​និង​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លឹប LA Galaxy នៅ​ខែក្រោយ ហើយ​កីឡាករ​រូបនេះ​បាន​បង្ហើប​ថា ខ្លួន​នឹង​ចាក​ចេញពី Galaxy​។ 

​    ​Gerrard បាន​សរសេរ​នៅលើ Instagram ថា ការរស់នៅ Los Angeles និង​មាន​អ្នកគាំទ្រ​ដ៏​ច្រើន​របស់ Galaxy គឺ​ពិតជា​រឿង​អស្ចារ្យ ទីក្រុង​នេះ​និង​ក្លឹប​នេះ​ក្លាយជា​ទីកន្លែង​ពិ​សេសមួយ​នៅក្នុង​ចិត្ត​ខ្ញុំ អរគុណ​”​។  

​    ​លោក Klopp បាន​អះអាងថា កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​អាច​វិល​ត្រឡប់មក​ពហុកីឡាដ្ឋាន Anfield ម្តងទៀត​។ លោក​បាន​បន្តថា “Gerrard តែងតែ​ត្រូវបាន​ស្វាគមន៍​នៅ Liverpool”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់