1

ទាំងនេះ​ជា​អាហារ​សម្រាប់​អ្នក​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​

​    ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ជា​រឿង​ធម្មតា​មួយ​ទៅហើយ​សព្វថ្ងៃនេះ​។ វា​មិន​ចេញ​រោគសញ្ញា​ចំពោះ​មនុស្ស ២ នាក់​ក្នុងចំណោម ៣ នាក់ ដែល​កើត​ជំងឺ​នេះ​ទេ​។ ជួនកាល​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បង្កបញ្ហា​ដូចជា ឈឺចាប់ កើត​លឿង រលាក​លំពែង និង ហើម​ថង់ទឹកប្រមាត់​។ ជំងឺ​នេះ​ជាទូទៅ​គឺ​ព្យាបាល​តាមរយៈ​វះកាត់ ហើយ​បើ​ស្រាល​អាច​បន្ធូរបន្ថយ​អាកា​រៈ​បាន​តាម​របប​អាហារ​ធម្មជាតិ​។ 

​    ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​ពេល​ទឹកប្រមាត់​កកើត​ទៅជា​ដុំ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ ថង់ទឹកប្រមាត់​ជា​សរីរាង្គ​ស្ថិតនៅ​ពីក្រោម​ថ្លើម​។ ភាគច្រើនបំផុត គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ផ្ទុក​នូវ​ដុំ​ខ្លាញ់ (​ស្រដៀង​កូ​ឡេ​ស្តេ​រ៉ុល​) ដែល​ប្រែជា​រឹង​ដូច​ថ្ម​។ ជួនកាល សារធាតុ​ទឹកប្រមាត់ ឬ ការ​ពូន​ផ្តុំ​ជាតិ​កាល់ស្យូម បង្កើតជា​ដុំ​គ្រួស​។ ជួនកាល​គ្រួស​តែ​ប៉ុន្មាន​ដុំ​តូច​ប៉ុណ្ណោះ​កកើតឡើង ជួនកាល​គ្រួសារ​ច្រើន​កកើតឡើង និង​ករណី​កម្រ​គឺ​ដុំ​គ្រួស​ធំ​តែមួយ​ប៉ុណ្ណោះ​កកើតឡើង​។ 

​    ​ស្ត្រី​ម្នាក់​ក្នុងចំណោម ៣ នាក់ និង​បុរស​ម្នាក់​ក្នុងចំណោម ៦ នាក់​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​ជាធម្មតា​ទៅហើយ​នៅពេល​មាន​វ័យ​កាន់តែ​ជ្រេ​។ ហានិភ័យ​ដែល​បង្ក​ឱ្យ​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មានដូចជា​៖
​    ​
​    ​- មាន​ផ្ទៃពោះ​
​    ​- ធាត់ 
​    ​- ជំងឺ​ទឹកនោមផ្អែម​
​    ​- ស្រក​ទម្ងន់​លឿន​ពេក​
​    ​- មាន​សាច់​ញាត់​ធ្លាប់​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​
​    ​- លេបថ្នាំ​មួយចំនួន ដូចជា​ថ្នាំ​ពន្យារកំណើត​ជាដើម​

​    ​ពិសា​អាហារ​បួស និង​ពិសា​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ល្មម​អាចជួយ​កាត់បន្ថយ​ការកកើត​គ្រួសតម្រងនោម​បាន​។ 

​    ​*** ខាងក្រោម​នេះ​ជា​អាហារ​សុខភាព​សម្រាប់​អ្នក​កើត​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​៖
​    ​១. ពិសា​បន្លែស្រស់​និង​ផ្លែឈើ​ស្រស់​យ៉ាងតិច ៥ ដង​ក្នុង​មួយ​សប្តាហ៍​។​
​    ​២. ពិសា​អាហារ​សម្បូរ​កាបូន​អ៊ី​ត្រាត ដូចជា​នំប៉័ង (​ធ្វើ​ពី​ស្រូវ​សាលី​) បាយ គ្រាប់​ធុញ្ញ​ជាតិ ដំឡូង មី​ប៉ា​ស្តា​...​។​
​    ​៣. ពិសា​ផលិតផល​ទឹកដោះ​មាន​ជាតិ​ខ្លាញ់​ទាប ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
​    ​៤. ពិសា​សាច់​ខ្លះៗ ត្រី ស៊ុត ឬ សណ្តែកសៀង​ជំនួស​ឱ្យ​អាហារ​ទាំងបី​នេះ​។​
​    ​៥. បន្ថយ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​និង​ស្ករ​ច្រើន​។​
​    ​៦. ​ត្រូវ​ប្រាកដថា​អាហារ​របស់​អ្នក​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ មាន​ក្នុង​សណ្តែកសៀង និង​ពួក​សណ្តែកបាយ ផ្លែឈើ និង​បន្លែ ស្រូវ​សាលី នំប៉័ង បាយ​...​។​ល​។​
​    ​៧. ពិសា​ទឹក​ឱ្យ​ច្រើន គឺ ២ លីត្រ​យ៉ាងតិច​ក្នុង​មួយថ្ងៃ​។​

​    ​មិនត្រូវ​ពិសា​អាហារ​ឆ្អែ​ក​ពេក​ទេ បើ​មិន​អ៊ីចឹង​ទេ​អាច​នឹង​រើ​ជំងឺ​រឹតតែ​ខ្លាំង​។ ពិសា​អាហារ​ដូច​រៀបរាប់​ខាងលើ ២ សប្តាហ៍ ហើយ​ចាំ​សង្កេត​មើលថា​តើ​រោគសញ្ញា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ធូរស្បើយ​កម្រិតណា​៕ 

ប្រភព​៖ patient

 

អ្នកនឹងចូលចិត្ត

មតិយោបល់