adverise with khmeread 1

ដំណឹង​ល្អ​! ដុះសាច់ច្រមុះ​អាច​ព្យាបាល​ជា​ដោយ​វិធី​ទាំង ៧ នេះ​

​    ​តើ​អ្នក​កើត​ហឺត រលាក​ច្រមុះ កើត​ផ្តាសាយ​ម្តង​ហើយ​ម្តងទៀត ឬ កើត​អា​ឡែ​រ​ស៊ី​ច្រមុះ​? បើ​អ៊ីចឹង​មែន លោកអ្នក​កំពុង​ប្រឈម​ដុះសាច់ច្រមុះ​ហើយ​។ កុំ​ទាន់​អាល​ភ័យ​! ទោះបី​ការពិត​ដុះសាច់ច្រមុះ​អាច​ក្លាយទៅជា​មហារីក ប៉ុន្តែ​មនុស្ស​ដែល​ដុះសាច់ច្រមុះ ឬ​ឫសដូងច្រមុះ​នឹង​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ និយាយ​មួយបែប​ទៀត ដុះសាច់ច្រមុះ​គឺជា​ដុំ​សាច់​ស្លូត​មួយ​តែប៉ុណ្ណោះ មិនមាន​គ្រោះថ្នាក់​ទេ​។ 

​    ​ប៉ុន្តែ​ដុះសាច់ច្រមុះ​បង្ក​ការរំខាន​ណាស់​។ វា​ធ្វើឱ្យ​អ្នក​ឧស្សាហ៍​តឹង​ច្រមុះ ពិបាក​ដកដង្ហើម និង​ពិបាក​និយាយស្តី​។ វា​ថែមទាំង​ធ្វើឱ្យ​អ្នក​ថមថយ​ការ​ហិតក្លិន និង​បាត់បង់​រសជាតិ​ទៀតផង​។ អ្នកខ្លះ​អាច​ប្រែ​ទៅជា​ឈឺក្បាល និង​ដេក​ស្រ​ម៉ុក​។ 

​    ​ដំណឹង​ល្អ​គឺថា​ដុះសាច់ច្រមុះ​មានលទ្ធភាព​ខ្ពស់​ណាស់​ដែលថា​អាច​ព្យាបាល​ជាសះស្បើយ​។ ដុះសាច់ច្រមុះ​អាចធ្វើឱ្យ​ស្វិត​ទៅវិញ​បាន​តាមរយៈ​ថ្នាំ​បន្តក់​ច្រមុះ​។ បើ​ដុះសាច់ច្រមុះ​នោះ​មាន​លក្ខណៈ​តូច​នៅឡើយ​គឺអាច​ព្យាបាល​ជា​តាមរយៈ​វិធី​ធម្មជាតិ តែបើ​វា​មាន​សភាព​ធំ​ហើយ​នោះ គឺ​មានតែ​ត្រូវ​វះ​កាត់ចេញ​តែប៉ុណ្ណោះ​។ 

​    ​ដំណឹង​អាក្រក់​គឺថា ដុះសាច់ច្រមុះ​នៅតែ​អាច​ដុះ​មកវិញ​ដដែល ក្រោយ​ព្យាបាល​ជាសះស្បើយ​ហើយ​នោះ​! 

​    ​* វិធី​ព្យាបាល​ដុះសាច់ច្រមុះ​បែប​ធម្មជាតិ​៖
​    ​១. ឆ្ពុង​
​    ​ចាក់ទឹក​ក្តៅ​ចូលក្នុង​ទឹក​មួយ​កូន​ឆ្នាំង​តូច​។ ឱនក្បាល​ពីលើ​ឆ្នាំង​នោះ ហើយ​យក​ភួយ​គ្រប​ឱ្យ​ជិត​ក្បាល​។ ចាប់ផ្តើម​ស្រូបយក​ចំណាយ​ទឹក​ក្តៅ​ដើម្បី​បំបាត់​រោគសញ្ញា​ដុះសាច់ច្រមុះ​។ អនុវត្ត​រាល់ថ្ងៃ​។ 

​    ​២. ងូតទឹក​ក្តៅ​ឧណ្ហៗ​
​    ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ជួយ​បន្ថយ​អាកា​រៈ​ដុះសាច់ច្រមុះ​ឱ្យ​ស្វិត​ទៅវិញ​បាន​។ ប៉ុន្តែ​ត្រូវ​បិទ​បន្ទប់​ងូតទឹក​ឱ្យ​ជិត​ដើម្បីឱ្យ​បន្ទប់​ហប់​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ដុះសាច់ច្រមុះ​។​

​    ​៣. ទឹកខ្មេះ​ប៉ោម​
​    ​លាយ​ទឹកខ្មេះ​ប៉ោម ៣ ស្លាបព្រា​បាយ និង ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្តៅ​មួយ​កែវ បន្ទាប់មក​ផឹក​សន្សឹមៗ​។ ពិសា​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ព្យាបាល​ដុះសាច់ច្រមុះ​។ 

​    ​៤. ប្រេង​ល្ហុងខ្វង​
​    ​លោកអ្នក​អាច​កម្ចាត់​ដុះសាច់ច្រមុះ ឬ​ធ្វើឱ្យ​ស្វិត​សាច់​ច្រមុះ​វិញ​ដោយ​លេប​ប្រេង​ល្ហុងខ្វង ១ ស្លាបព្រា​កាហ្វេ​រាល់​ព្រឹក​មុនពេល​ទទួលទាន​អាហារ​។ ពិសា​រាល់ថ្ងៃ​ទាល់តែ​លែង​តឹង​ច្រមុះ​ដោយសារ​សាច់​ចម្រុះ​ហើម​។ 

​    ​៥. ខ្ទឹមស​
​    ​ពិសា​ខ្ទឹមស​មួយ​កំពឹស​រាល់ថ្ងៃ​ក៏​ជួយ​ព្យាបាល​ដុះសាច់ច្រមុះ​ដែរ ព្រោះ​វា​សម្បូរ​អង់​ទី​ប៊ី​អូ​ទិ​ក​បែប​ធម្មជាតិ​ដ៏​ពូកែ​។ 

​    ​៦. ខ្ទឹមបារាំង​
​    ​ដូច​ខ្ទឹមស​ដែរ វា​ជួយ​កម្ចាត់​ពពួក​មីក្រុប​ដែល​បង្ក​ឱ្យ​សាច់​ច្រមុះ​ហើម​ស្ទុ​ល និង​ធ្វើឱ្យ​តឹង​ច្រមុះ​។ គួរ​ពិសា​ខ្ទឹមបារាំង​ស្រស់​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​។ 

​    ​៧. រមៀត​
​    ​រមៀត​សម្បូរ​ទៅដោយ​គុណសម្បត្តិ​ប្រឆាំង​រលាក ដូច្នេះហើយ​ទើប​រមៀត​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​ព្យាបាល​រលាក និង​ដុះសាច់ច្រមុះ​។ លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកដោះ​ក្តៅ​ឧណ្ហៗ ពិសា​ពេលព្រឹក​មុនពេល​បាយ និង​មុន​ចូល​គេង​ពីរ​ម៉ោង​។ ពិសា​រាល់ថ្ងៃ​ត្រឹម​ពីរ​សប្តាហ៍​ដំបូង​នឹង​ឃើញ​លទ្ធផល​មាន​ប្រសិទ្ធភាព​ទៅហើយ​៕ 
​    ​
​ប្រភព៖ healthylifeheadlines

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់