adverise with khmeread 1

គេ​រិះគន់​ចង់​បាក់ស្បាត​ពេក ឥឡូវ Facebook ពិចារណា​ដល់ "​ផលប្រយោជន៍​សាធារណៈ​" ជា​ចម្បង​មុននឹង​លុប​ផុស​ដែល​រំលោភច្បាប់​

​    ​ក្រុមហ៊ុន Facebook បាន​ប្រឈម​ការរិះគន់​ឥត​ល្ហែ​ចំពោះ​ការលុបចោល​ផុស ដែល​គេ​និយាយថា​រំលោភ​បទដ្ឋាន​សហគម​ន៍​ខ្លួន​នោះ​។ 

​    ​ផុស​ជាច្រើន​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់មកវិញ បន្ទាប់ពី​រង​ការរិះគន់​ចង់​បាក់ស្បាត​រួចមក​នោះ​។ 

​    ​កាលពី​សប្តាហ៍ Facebook បាន​សុំទោស​ចំពោះ​ការលុបចោល​វីដេអូ​អំពី​ការយល់ដឹង​នៃ​ជំងឺមហារីក​សុដន់ បង្ហោះ​ក្នុងប្រទេស​ស៊ុយអែត ព្រោះ​ក្រុមហ៊ុន​នេះ​ចាត់ទុក​រូបភាព​វីដេអូ​នោះ​ថា​ជា "​ការរំលោភបំពាន​"​។ 

​    ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤ តុលា ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​បញ្ជាក់ថា ខ្លួន​នឹង​ពិចារណា​ថា​តើ​ផុស​នោះ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ឬក៏​អត់ មុននឹង​លុប​វា​ចោល​នៅពេល​អនាគត​។ 

​    ​កាលពី​ខែ​មុន Facebook ក៏បាន​សុំទោស​ផងដែរ បន្ទាប់ពី​លុបចោល​រូបថត​ក្មេងស្រី​ស្រាត ដែល​កំពុង​រត់គេច​គ្រាប់ផ្លោង​អំឡុង​សង្គ្រាម​វៀតណាម​ឆ្នាំ ១៩៧២​។ ក្រោយ​រង​ការរិះគន់ ផុស​រូប​ក្មេង​ស្រាត​នោះ​ក៏​បង្ហាញ​ឡើងវិញ​៕

ប្រភព៖​ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់