adverise with khmeread 14804772 1156346514452222 813899298 n

ស្ថាបនិក​ក្រុមហ៊ុន SpaceX មាន​គម្រោង​នាំ​មនុស្ស ១ លាន​នាក់​ទៅ​រស់នៅ​ភព​អង្គារ​

​    ​ក្នុង​វគ្គ​មួយ​ហៅថា "Ask Me Anything" របស់​វេ​ប​សាយ Reddit លោក Elon Musk បាន​លាតត្រដាង​ផែនការ​ធ្វើឱ្យ "​មនុស្ស​មាន​ភព​ច្រើន​រស់នៅ​"​។​

​    ​លោក​បាន​និយាយថា ក្រុមហ៊ុន SpaceX មាន​ផែនការ​បញ្ជូន​មនុស្ស​មួយ​លាន​នាក់​ទៅ​ភព​អង្គារ​ក្នុង​រយៈពេល ៤០ ទៅ ១០០ ឆ្នាំ​ទៀត​។​

​    ​ទោះយ៉ាងណា អវកាសយានិក​ដំបូង ១២ នាក់​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បង្កើត​អាណានិគម​មួយ​នៅ​ទីនោះ ដោយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថានីយ៍​ចាក់​ប្រេងឥន្ធនៈ ដែល​ចាំបាច់​សម្រាប់​ការធ្វើដំណើរ​នាពេល​អនាគត​។ 

​    ​ដើម្បី​ធ្វើបែបនេះ​បាន​គឺ​ទាមទារ​ឱ្យមាន​យាន​មនុស្ស​យន្ត​ជីក​រ៉ែ និង​ជីក​រូង​ក្រោម​ដី​យ៉ាងច្រើន ដើម្បី​សង់​កន្លែង​ឧស្សាហកម្ម​ក្រោម​ដី​ដ៏​ធំ​ទូលាយ​។ 

​    ​នេះ​នឹង​អនុញ្ញាតឱ្យ​សំណង់​ប្រភេទ​ដោម ដែល​ផលិត​ពី​កាបូន​ហ្វា​យ​បឺ និង​កញ្ចក់ អាច​ប្រើប្រាស់​បាន​ដោយ​មនុស្ស​នៅលើ​ភព​អង្គារ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕

 ប្រភព៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់