adverise with khmeread 4

រំភើបចិត្ត​ជំនួស​! ពលរដ្ឋ​ខ្មែរ ៤ នាក់​រួមទាំង​ពលរដ្ឋ​អាស៊ាន​ចិន ២២ នាក់​ទៀត​ត្រូវ​ចោរ​សមុទ្រ​សូ​ម៉ាលី​ដោះលែង ក្រោយ​ចាប់​ជា​ចំណាប់ខ្មាំង​អស់​ជិត ៥ ឆ្នាំ

​    ​អ្នកជំនាញ​ដែនសមុទ្រ​ម្នាក់​និយាយថា កម្មករ​ទូក​អាស៊ី​ចំនួន ២៦ នាក់​ត្រូវបាន​ដោះលែង​បន្ទាប់ពី​ត្រូវបាន​គេ​បង្ខាំង​នៅ​ភូមិ​នេសាទ​តូច​មួយ​ក្នុងប្រទេស​សូ​ម៉ាលី​អស់​រយៈពេល ៤ ឆ្នាំកន្លះ ហើយ​ពួកគេ​បាន​មកដល់​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី នៃ​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃអាទិត្យ​មុននឹង​ធ្វើដំណើរ​មក​ស្រុកកំណើត​វិញ​។​

​    ​ក្រុម​នាវិក​មកពី​ប្រទេស​ចិន ហ្វ៊ី​លី​ពី​ន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម និង​កោះ​តៃវ៉ាន់​ត្រូវបាន​គេ​ចាប់បាន​នៅពេល​កប៉ាល់ FV Naham 3 ដែល​ដោត​ទង់ជាតិ​អូ​ម៉​ង់ ត្រូវបាន​ចោរ​សមុទ្រ​សូ​ម៉ាលី​ប្លន់​កាលពី​ខែមីនា ឆ្នាំ ២០១២ នៅ​កៀក​ប្រទេស​សី​ស្ហែ​ល ដែល​នៅ​តំបន់​នោះបាន​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ពួកចោរ​វាយប្រហារ​អំឡុង​បណ្តា​ឆ្នាំ​នោះ​។​

​    ​ទោះយ៉ាងណា ពួកចោរ​សមុទ្រ​បានប្រគល់​ក្រុម​នាវិក​មកឱ្យ​អាជ្ញាធរ​នៅ​ទីក្រុង Galkayo ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​លោក John Steed East អ្នកគ្រប់គ្រង​អង្គការ Oceans Beyond Piracy សម្រាប់​តំបន់​អាហ្វ្រិក បាន​និយាយ​នៅ​ព្រលានយន្តហោះ Nairobi កន្លែង​ដែល​ក្រុម​នាវិក​កប៉ាល់​នេះ​បានមក​ដល់​ជើងហោះហើរ​មនុស្សធម៌រ​បស់​អង្គការសហប្រជាជាតិ យ៉ាង​ដូច្នេះ​ថា "​ថ្ងៃនេះ​ពិតជា​អស្ចារ្យ​ណាស់​ដែល​បានមក​ដល់ទី​នេះ ហើយ​ដើម្បី​នាំ​ពួកគាត់​ទៅផ្ទះ​វិញ និង​ប្រគល់​ទៅ​ស្ថានទូត​របស់​ពួកគេ និង​គ្រួសារ​របស់​ពួកគេ​"​។​

​    ​គាត់​បាន​បន្តថា "​យើង​បាន​សម្រេចបាន​នូវ​អ្វីដែល​យើង​បានសម្រេច​ដោយ​បបួល​ក្រុម​កុលសម្ព័ន្ធ​ចាស់ៗ មេដឹកនាំ​សាសនា សហគមន៍ និង​រដ្ឋាភិបាល​ក្នុង​តំបន់​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ពួកនេះ​ដើម្បីឱ្យ​ដោះលែង​ចំណាប់ខ្មាំង​"​។​

​    ​អំឡុងពេល​ការចាប់ខ្លួន​របស់​ក្រុម​នាវិក​ទាំងនេះ គឺជា​ពេលវេលា​ដ៏​យូរ​បំផុត​មួយ​ក្នុងចំណោម​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុមចោរ​សមុទ្រ​នៅ​ប្រទេស​អាហ្វ្រិក ភាគ​ខាងកើត​នេះ​។​

​    ​ក្រុម​នាវិក​ទាំងនេះ​ត្រូវបាន​បង្ខាំង​ទុក​នៅក្បែរ​ទីក្រុង Harardheere ដែលមាន​ចម្ងាយ​ពី​រដ្ឋធានី Mogadishu ប្រហែល ៤០០ គីឡូម៉ែត្រ​។ ក្រុមចោរ Harardheere មានឈ្មោះ​ល្បី​ក្នុងប្រទេស​សូ​ម៉ាលី​៕

ប្រភព៖​ channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់