adverise with khmeread 1

រថយន្ត​ថៃ​បើក​បុក​រថយន្ត​ច្នៃ​ខ្មែរ​របួស​៣​នាក់

    ប៉ៃលិន​៖ រថយន្ត​ដឹក​ដំឡូង​របស់​ថៃ​បុក​ជាមួយ​រថយន្ត​ច្នៃ​របស់​ខ្មែរ​ដឹក​ពោត​បណ្តាល​ឲ្យ​របួស​៣​នាក់​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង ១៥​នាទី​ព្រឹក នៅ​ទី​រួម​ខេត្ត​ប៉ៃលិន​។​
    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឲ្យ​មាន​របួសធ្ងន់​ស្រាល ៣​នាក់​:
១- ឈ្មោះ សេង ពេ​ជ​គី​រី (​របួស​បាក់​ភ្លៅ​) ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ទន្ទឹម  ស្រុក​សំឡូត ខេត្តបាត់ដំបង​២- ឈ្មោះ សេង ពេញ​វង្ស (​របួសស្រាល​) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​៣- ឈ្មោះ បុ​ន សុង ជនជាតិ​ថៃ អាយុ ៤០​ឆ្នាំ របួសស្រាល​។​
    បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​ប៉ូលិស​កំពុង​ស្ទូច​អូស​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់