adverise with khmeread Untitled 1

នារី​ទាំងអស់​គួរ​ប្រយ័ត្ន​! សញ្ញា​ទាំង ៨ នេះ​អាច​បង្ហាញថា​សុខភាព​ប្រដាប់ភេទ​កំពុង​មិន​ស្រួល​ហើយ​

    ​ស្ត្រី​ទាំងអស់​គួរតែ​ប្រុងប្រយ័ត្ន​អំពី​សុខភាព​ប្រដាប់ភេទ​ឱ្យបាន​ល្អ​។ ប្រដាប់ភេទ​ដែលមាន​សុខ​ភាពល្អ​គឺមាន​អាស៊ីត និង​បាក់តេរី​ល្អ ដែល​ប្រឆាំងនឹង​ការឆ្លង​មេរោគ និង​រក្សា​កម្រិត​អាស៊ីត pH ខ្ពស់​។​

​    ​ប៉ុន្ដែ​ធ្វើយ៉ាងណា​ដើម្បី​ដឹងថា ប្រដាប់​ស្ត្រី​មាន​សុខ​ភាពល្អ​? ខាងក្រោម​នេះ​ជា​សញ្ញា​ប្រដាប់ភេទ​នារី​មិនមាន​សុខភាព​ល្អ​៖
​    ​១. រលាក និង​រមាស់​ប្រដាប់ភេទ​
​    ​២. ធ្លាក់ស​មក​ច្រើន​ហួសប្រមាណ​
​    ​៣. ហូរ​ទឹករំអិល​លាយ​ពណ៌​ក្រហម និង​ឈឺផ្សា​
​    ​៤. ចេញ​ដំបៅ​
​    ​៥. មាន​ក្លិន​
​    ​៦. ចេញឈាម​ខុសធម្មតា​
​    ​៧. ចេញឈាម បន្ទាប់ពី​រួមភេទ​រួច​
​    ​៨. ប្រដាប់ភេទ​ស្ងួត​។​

​    ​តើ​ធ្វើយ៉ាងណា​ទើប​អាច​រក្សា​ប្រដាប់ភេទ​ឱ្យមាន​សុខភាព​ល្អ​?
​    ​១. ការពារ​កម្រិត​អាស៊ីត pH ដោយ​មិន​ប្រើ​ផលិតផល​លាង​សម្អាត​ប្រដាប់ភេទ ដែល​ប៉ះពាល់​កម្រិត​អាស៊ីត​ប្រដាប់ភេទ​។​
​    ​២. ចៀសវាង​អាហារ​មាន​ជាតិ​ស្ករ និង​ផ្ដោត​សំខាន់​លើ​ជាតិ​ស្ករ​ក្នុង​បន្លែ និង​ផ្លែឈើ​។​
​    ​៣. ពិសា​អាហារ​មាន​សារធាតុចិញ្ចឹម​ឱ្យបាន​ច្រើន និង​ផឹក​ឱ្យ​ច្រើន​។​
​    ​៤. ត្រូវ​ពាក់​ស្រោម​ពេល​រួមភេទ ចៀសវាង​ឆ្លង​មេរោគ​នានា​។​
​    ​៥. ហាម​ជក់បារី​។​
​    ​៦. ចៀស​វា​ថ្នាំ​ផ្សះ ប្រសិនបើ​អ្នក​អាច​។​
​    ​៧. ត្រូវ​ព្យាបាល​ឆ្លង​មេរោគ​ជាបន្ទាន់ នៅពេល​វា​កើតឡើង​។​
​    ​៨. ត្រូវ​ជ្រើសរើស​សំ​ម្លៀ​ក​បំពាក់ ឬ​ខោ​ត្រ​នា​ប់​ដែល​ផលិតឡើង​ពី​សាច់​ក្រណាត់​កប្បាស​។​
​    ​៩. គួរ​ទៅរក​ពេទ្យ​ផ្នែក​រោគ​ស្ត្រី​ពិនិត្យ​ឱ្យបាន​ម្ដង និង​ទទួលយក​ដំបូន្មាន​ខ្លះ​។​
​    ​១០. គួរ​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ និង​ទឹក​ធម្មតា​បាន​ហើយ ព្រោះ​ផលិតផល​មួយចំនួន​មិនបាន​ឆ្លងកាត់​ការពិសោធន៍​នោះទេ​។​
​    ​១១. ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សាប៊ូ​ដែល​អ្នក​យកមក​លាង​សម្អាត ដែល​វា​ធ្វើឱ្យ​ប្រដាប់ភេទ​ស្ងួត និង​ធ្វើឱ្យ​អតុល្យភាព​កម្រិត​អាស៊ីត pH បាន​៕

ប្រភព naturalcuresplanet

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់