adverise with khmeread 1

គួរឱ្យ​បារម្ភ​! នៅ​វៀតណាម ករណី​ធ្លាក់​លូ​ស្លាប់មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​

​    ​អ្នកដំណើរ​ថ្មើរជើង​នៅ​ប្រទេស​វៀតណាម​ប្រហែលជា​ធ្លាប់​ឃើញ​គេ​ដាក់​លួស ឬក៏​ខ្សែ​ព័ទ្ធជុំវិញ​លូ​ដើម្បី​ជាស​ញ្ញា​ប្រាប់ថា ទីនេះ​មាន​លូ ប៉ុន្តែ​ដោយសារ​ការស្លាប់​របស់​បុរស​ម្នាក់​ថ្មីៗ​នេះ បន្ទាប់ពី​គាត់​រត់​ធ្លាក់​លូ បានធ្វើឱ្យ​ប្រជាជន​រស់នៅ​វៀតណាម​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។​

​    ​យោងតាម​ការ​មេ​រ៉ា​សុវត្ថិភាព​ឱ្យដឹងថា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​រត់តាម​រថយន្ត​ក្រុង ប៉ុន្តែ​គាត់​ក៏បាន​រត់​ចូល​លូ​ដែល​មិនបាន​ដាក់​គម្រប​មួយ​នៅតាម​បណ្តោយ​ផ្លូវ Duong Vuong ក្នុង​សង្កាត់ Binh Tan ទីក្រុង​ហូជីមិញ​។​

​    ​នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​បុរស​ម្នាក់​នោះ​គិតតែ​ពី​រត់តាម​រថយន្តក្រុង​ដោយ​មិន​ចាប់អារម្មណ៍​លូ​ដែល​គេ​បើក​គម្រប​ចោល​ដើម្បី​សាងសង់​ថ្មី​។​

​    ​ទោះយ៉ាងណា បុរស​ម្នាក់​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី​ធ្លាក់ចូល​លូ​កម្ពស់​ពីរ​ម៉ែត្រ ដែល​បង្កឡើង​ដោយសារ​ការប៉ះទង្គិច​នឹង​ផ្ទៃ​លូ និង​ខ្វះ​អ៊ុក​ស៊ី​សែន​។ យោងតាម​ប៉ូលិស​សង្កាត់ Binh Tan ឱ្យដឹងថា ក្រុមគ្រួសារ​ជនរងគ្រោះ​បានមក​ទទួល​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​    ​វា​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ហូជីមិញ​ដោយ​ឃើញ​លូ​គេ​បើក​គម្រប​ចោល​ដោយ​គ្មាន​សញ្ញា​សម្គាល់​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់