adverise with khmeread Umnjak

ចង់​ដក​ធ្មេញ​ទាល់​? យក​ល្អ​គួរ​កុំ​ដកចេញ នេះ​ជា​ហេតុផល​

    ​យោងតាម​ទន្តពេទ្យ​ជាច្រើនរូប​បានឱ្យដឹងថា ធ្មេញ​ទាល់​អាច​រុញ​ធ្មេញ​ផ្សេងទៀត​ឱ្យ​វៀច និង​គួរ​ដកចេញ​ឱ្យ​លឿន​បំផុត​។ យ៉ាងណាមិញ មានការ​សិក្សា​មួយចំនួនធំ​បាន​បដិសេធ​ការដក​ធ្មេញ​ទាល់​នេះ​។​

​    ​ធ្មេញ​ទាល់​ជាធម្មតា​ចាប់ផ្ដើម​ដុះ​ក្រោយ​វ័យ​ជំទង់ ឬ​ជិត​អាយុ ២០ ឆ្នាំ​។ ការសិក្សា​បានបង្ហាញ​ថា មនុស្ស​ច្រើនជាង ៦៧ ភាគរយ​ដក​ធ្មេញ​ទាល់​នោះ​ចោល​ដោយ​គិតថា​វា​មិនចាំបាច់​។​

​    ​ធ្មេញ​គឺជា​សរីរាង្គ​សំខាន់ ជា​របស់​រស់​នៅលើ​រាងកាយ​របស់​យើង​អស់​មួយជីវិត​។ ធ្មេញ​ទាល់​គឺ​ត​ភ្ជាប់​ជាមួយនឹង​ផ្នែក​ខាងមុខ​នៃ​ក្រពេញ Pituitary (​ត​ភ្ជាប់​ទៅ​ក្រោម​ខួរក្បាល​) របស់​យើង​។ ដោយឡែក ៤៦ ភាគរយ​នៃ​សរសៃប្រសាទ​រាងកាយ​ទាំងមូល​គឺ​ភ្ជាប់​ទៅនឹង​មាត់ និង​មុខ​។​

​    ​ធ្មេញ​នីមួយៗ​គឺ​ត​ភ្ជាប់​ទៅនឹង​សរីរាង្គ​សំខាន់​ខ្លះៗ និង​ការដក​ធ្មេញ​ទាល់​ចេញពី​ថ្គាម ជា​រឿង​មិនមែន​គ្មាន​ផលវិបាក​ទេ គឺ​វា​អាច​ប៉ះពាល់​ដល់​សរី​រាង​ជាច្រើន ហើយ​ដូច​បាន​និយាយ​អ៊ីចឹង ធ្មេញ​ទាល់​គឺមាន​ទំនាក់ទំនង​ជាមួយ​ខួរក្បាល ដូច្នេះ​ពុំគួរ​ដក​វា​ចេញ​នោះទេ​។​

​    ​ហេតុនេះ ហើយ​ប្រសិនបើ​អ្នក​មិនទាន់​ដក​ធ្មេញ​ទាល់​ទេ សូមកុំ​ធ្វើ​វា ដរាបណា​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ​៕

ប្រភព foodsandhealthylife

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់