adverise with khmeread Untitled

នារី​បើករថយន្ត​ទំនើប​ក្នុង​ល្បឿន​លឿន​បុក​រះ​រនាំង​ដែក​បាក់​អស់​១៥​ផ្ទាំង និង​រ៉ឺ​ម៉ក​កង់​បី​២​គ្រឿង​ខ្ទេច​ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​១៥​ផ្ទាំង​បាន​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ដោយសារតែ​នារី​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស ជី​អេស ៣០០ ក្នុង​ល្បឿន​យ៉ាន​លឿន​បុក​រះ​ពេញទំហឹង និង​ជ្រុល​ទៅបុករ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​២​គ្រឿង​ទៀត​ខ្ទេច​ម៉ដ្ឋ​ ហើយ​កៀប​ដើមឈើ​ទៅមុខ​លែងរួច សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ឆ្នោត LOTTERIA តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​​ឡិច​ស៊ី​ស ជី​អេស ៣០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7908 បើក​ដោយ​នារី​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ពេលមកដល់ចំណុច​មុខ​ក្រុមហ៊ុន​ឆ្នោត LOTTERIA បាន​បុក​គម្រប​លូ ហើយ​បាន​ថយ​រថយន្ត​មួយ​ជុំ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ ផ្ទាំង ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ទៅ​​បុក​រ៉ឺ​ម៉ក​កង់​បី ដែល​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ​២​គ្រឿង​ទៀត​ខ្ទេច​ម៉ដ្ឋ​ហើយ​រថយន្ត​កៀប​ជាប់​ដើមឈើ​ទៅមុន​លែងរួច សំណាងល្អ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស​នោះទេ ហើយ​បន្ទាប់ពី​បង្កហេតុ​នារី​ម្ចាស់​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​និង​រ៉ឺ​ម៉ក​ដែល​ខូចខាត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់