adverise with khmeread Unnamed %281%29

លេងល្បែង "​ហ្គេម​ណេ​ត" ​ចាញ់ បែកគំនិត​យក​ម៉ូតូ​មិត្ត​ភ​ក្កិ​ស្គាល់គ្នា​៧​ថ្ងៃ​ទៅ​លក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បែកគំនិត​យក​ម៉ូតូ​មិត្តភក្តិ​ទើប​ស្គាល់គ្នា​បាន​៧​ថ្ងៃ ទៅ​លក់​បាត់ ក្រោយពេល​លង់ខ្លួន​ចាញ់ល្បែង ​"ហ្គេម​ណេ​ត" តែ​សំណាង​មិនល្អ​ត្រូវ​ម្ចាស់​ចាប់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​កាលពី​វេលា​ម៉ោង ២ និង ២០​នាទី​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ម្ដុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គឹម លី ភេទ​ប្រុស អាយុ ២២ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ​។​

    តាម​ការរៀបរាប់​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ កែវ ស៊ីណា ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី ២៣ ខែ​ឆ្នាំ​ដដែល រូបគាត់​និង​ជនសង្ស័យ​បាននាំគ្នា​មក​ផឹកស៊ី​នៅផ្ទះ មិត្តភក្តិ​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ។​

    ខណៈដែល​កំពុងតែ​ផឹកស៊ី​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ខ្លួន​ថា​ទៅ​ទិញ បារី​ជក់​ហើយក៏​ទៅ​បាត់​រហូត​ដោយ​ចាំ​បាត់ៗ ខ្លួន​បាន​ដើររក​រហូតដល់​ម៉ោង ៣ ទៀបភ្លឺ​នៅតែ​មិនឃើញ។ ​លុះ​មកដល់​ម៉ោង​កើតហេតុ​ខាង​មាន​គេ​តេ​ប្រាប់ថា បានឃើញ​ជនសង្ស័យ​ចូល​បន្ទប់​ជួល​នៅ​ម្ដុំ​ផ្សារ​ថ្មី ភ្លាមនោះ​ខ្លួន​បានដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ដើម្បី​ចាប់​ជនសង្ស័យ​យមក​សួរនាំ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ពិតប្រាកដ​មែន​ដោយ​ក្នុងតម្លៃ ១៣០ ដុល្លារ នៅ​ម្ដុំ​ផ្សារ​តូច ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​មិនចាំបាច់​មាន​ឯកសារ​អ្វី​ឡើយ​។ ​ចំពោះ​ម៉ូតូ​ដែល​ជនសង្ស័យ​យកទៅ​បញ្ចាំ​ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ ២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ONG 113.1.007​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់