adverise with khmeread Unnamed %282%29

រថយន្ត​ ២ ​គ្រឿង​ព្រលះ​គ្នា​ត្រង់ចំណុច​ផ្លូវបំបែក​ខ្ទេច​ទាំងសងខាង ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាលឱ្យ​វិល​ជាច្រើន​ជុំ​ឡើងលើ​ខឿន​សួនច្បារ ឯ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​បាន​បន្ត​បើក​ទៅមុខទៀត​ប្រហែល​ជាង​២០០​ម៉ែត្រ​ទើប​ទៅមុខ​លែងរួច។​

    គ្រោះថ្នាក់​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៥​ ខែតុលា ​ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ត្រង់ចំណុច​ស្តុ​ប​ធនាគារ​កាណាឌីយ៉ា ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា។​

    តាម​សំដី​អ្នកបើករថយន្ត​រងគ្រោះ​បានឱ្យដឹងថា ដំបូង​គាត់​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-4536 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេល​មក​ស្តុ​ប​ធនាគារ​កាណាឌីយ៉ា​គាត់​បាន​បន្ថយល្បឿន ដើម្បី​បត់​ឆ្វេង គ្រាន់តែ​បត់​ក្បាល​រថយន្ត​បាន​បន្តិច​ក៏ត្រូវ​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-6839 បើក​ដោយ​ស្ត្រី​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា មក​បុក​ចំពាក់​កណ្តាល​រថយន្តរ​បស់​លោក​ពេញទំហឹង បណ្តាលឱ្យ​វិល​ជាច្រើន​ជុំ​ឡើងលើ​ខឿន​សួនច្បារ។​

    រីឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់​ទិសដៅ​ចរាច​ណ៍ ប្រហែល​២០០​ម៉ែត្រ​ទើប​ឃាត់​ជាប់​ទាំង​អ្នកបើក​នៅ​ហ្នឹង​កន្លែង។​

    ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​លឿន​មែនទែន ធ្វើឱ្យ​រូបគាត់​គេច​មិនទាន់​ទើប​បុក​តែម្តងទៅ នេះ​សំណាង​ហើយ​ដែល​បើក​គេច​បញ្ច្រាស់​ផ្លូវ​គេ​ហើយ​មិន​បុក​គេ​ថែមទៀត​នោះ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ធ្វើការ​វាស់វែង និង​ប្រគល់​ទាំង​អ្នកបើកបរ​និង​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ។ ​យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕

 

adverise with khmeread

មតិយោបល់