adverise with khmeread 14796159 1156456221107918 1375163403 o

Messi និង Ronaldo យប់មិញ​នេះ​អត់​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ La Liga ទេ តែ​បាន​ទៅលើ Griezmann

​    ​ខ្សែប្រយុទ្ធ Atletico Madrid គឺ Antoine Griezmann ត្រូវបានតែងតាំង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ La Liga រដូវ​កាល ២០១៥/១៦ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ តុលា ដោយ​ផ្តួល​តារា​ឯក​ពីររូប​ទៀត​គឺ Messi និង Ronaldo​។ 

​    ​លោក Diego Simeone របស់ Atletico Madrid ក៏​យកបាន​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​មុន​ដែរ ខណៈ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​របស់ Barcelona គឺ Suarez ជាប់​ជា​កីឡាករ​កំពូល​មិនមែន​មកពី​អឺរ៉ុប​។ 

​    ​ប៉ុន្តែ Messi របស់ Barca ត្រូវបាន​ទទួលស្គាល់​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​នេះ​ក្នុង​ទីក្រុង Valencia ផងដែរ​។ 

​    ​កីឡាករ​របស់ Atletico បាន​វាយលុក​យក​ពានរង្វាន់​ស្ទើរ​ទាំងស្រុង ខណៈដែល​កីឡាករ Jan Oblak ជាប់​ជា​អ្នកចាំទី​ឆ្នើម Diego Godin ជាប់​ជា​កំពូល​ខ្សែការពារ និង Griezmann ដដែល​បាន​ដណ្តើមពាន​រង្វាន់​កីឡាករ​ដែល​អ្នកគាំទ្រ​ចូលចិត្ត​ច្រើន​ផងដែរ​។ 

​    ​Real Madrid ក៏​មិន​ដៃទទេរ​នោះដែរ ខណៈដែល​កីឡាករ Luka Modric ជាប់​ជា​ខ្សែបម្រើ​ឆ្នើម​៕ 

ប្រភព channelnewsasia

adverise with khmeread

មតិយោបល់