adverise with khmeread Index

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​វាយ​ប្លន់​យក​ទូរ​សព្ទ័​យ៉ាងសកម្ម​នៅ​ស្ទឹងមានជ័យ​

    ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក ២​នាក់​ដែល​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទ​យ៉ាងសកម្ម​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ត្រូវបាន​ប៉ូលិស​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ធ្វើការ​ឃាត់​ខ្លួន។​
    ប្រត្ដិ​ប​ត្ដិ​ការ​នេះ​ចុះ​ប​ង្គ្រា​ប​កាលពី​វេលា​ម៉ោង ១​និង​៣៥​នាទី ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ ស្ថិតក្នុង​ភូមិ​ទ្រា ២ ក្រុម​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    ក្រោយពេល​ទទួលបាន​ចម្លើយ​ពី​ជនសង្ស័យ​២​នាក់​គឺ​ទី​១-​ឈ្មោះ រិ​ន សៅ ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​និង​ឈ្មោះ ធា ប៊ុន​ធាន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ដែល​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៦ ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​បាន​សារភាពថា ជនសង្ស័យ​ឈ្មោះ សេង ឌុ​ស​វ៉េ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ទ្រា ២ ក្រុម​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រូបនេះ​ពិតជា​បក្ខពួក​របស់គេ​ពិតប្រាកដ​មែន​។​
    ប៉ូលិស​ប៉ុ​សិ៍្ដ​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹងថា​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​នាំមក​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សួរនាំ​ដើម្បី​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​បន្ត​តាម​ចាប់​បក្ខពួក​ម្នាក់ទៀត​៕

 

adverise with khmeread

មតិយោបល់