adverise with khmeread Offside

Cristiano Ronaldo លើកដៃ​ចាប់​បាល់ Offside របស់​មិត្ត​រួម​ក្រុម​ខ្លួនឯង​?

    ​នេះ​ជា​អំឡុងពេល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​បាន​លេច​ឡើងជា​ប្រធានបទ​ដ៏​ក្តៅគគុក អំឡុង​ពេលដែល​អធិរាជ​ស Real Madrid ទទួលបាន​ជ័យជម្នះ​ទៅលើ Athletic Bilbao នៅលើ​ទឹកដី Bernabeu កាលពី​យប់​ថ្ងៃអាទិត្យ ខណៈដែល Cristiano Ronaldo ហាក់ដូចជា​បញ្ចេញ​កាយវិការ​ចាប់​បាល់ Offside របស់​មិត្ត​រួម​ក្រុម​ផ្ទាល់​របស់គាត់​។​

​    ​វា​បានធ្វើឱ្យ​អ្នក​ស្អប់ Ronaldo បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ថា គាត់​ជាម​នុស្ស​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​អាត្មានិយម ដែល​ខ្វល់​តែ​អំពី​គ្រាប់​បាល់​របស់ខ្លួន មិន​ចង់ឱ្យ​មិត្ត​រួម​ក្រុម​របស់ខ្លួន​ស៊ុត​ចូល​គ្រាប់​ជ័យជម្នះ ដោយសារតែ​គាត់​ចង់​រក្សាបាន​នូវ​សេចក្តី​រុងរឿង​ទាំងនោះ​សម្រាប់​ខ្លួនឯង​តែ​ម្នាក់​។​

​    ​តើ​គាត់​បានបង្ហាញ​កាយវិការ​សម្រាប់ Offside ទៅលើ Morata? វា​នឹង​ជា​ភាព​អាត្មានិយម​ដែល​មិនអាច​ប្រកែក​បាន​មួយ​ដែល​បាន​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ប៉ុន្តែ​ទាំងនោះ​មិន​ដូច​អ្វីដែល​ក្រុម​អ្នក​ស្អប់ Ronaldo លើកឡើង​នោះឡើយ​។​

​    ​លោក Ed Malyon អ្នកកាសែត​របស់ Mirror បាន​ពន្យល់ថា ការដែល​គាត់​លើកដៃ​ពេល​មិត្ត​រួម​ក្រុម​របស់ខ្លួន​ស៊ុត​បញ្ចូល​ទី គឺជា​ទម្លាប់​ដ៏​ចម្លែក​របស់ Ronaldo​។​

​    ​មាន​ឧទាហរណ៍​ជាច្រើន​របស់ Ronaldo ដែល​បាន​លើកដៃ​របស់ខ្លួន ខណៈដែល​កំពុង​សម្លឹង​មើលទៅ​អាជ្ញាកណ្តាល​ខ្សែ​បន្ទាប់ ដោយ​ជា​វិធី​មួយ​នៃ​ការបញ្ជាក់​ឱ្យ​ច្បាស់​ថា​គ្រាប់​បាល់​ពិតជា​បាន​ចូល​មែនហើយ​។​

​    ​ដោយយោង​លើ​គ្រាប់​បាល់​ឡង​របស់ Morata កាលពី​យប់​ថ្ងៃអាទិត្យ លទ្ធភាព ដែល​អាជ្ញាកណ្តាល​នឹង​ផ្លុំ​កញ្ចែ​សម្រាប់​បាល់ Offside គឺមាន​ខ្ពស់​។​

​    ​ដូច្នេះ​នៅក្នុង​ករណីនេះ Ronaldo ជាធម្មតា​បានបញ្ជាក់​យ៉ាងច្បាស់​ថា គ្រាប់​បាល់​របស់ Morata នឹង​មិនមាន​កំហុស​នោះទេ ដែលជា​ការពិត​គាត់​មិនបាន​បង្ហាញ​កាយវិការ​សម្រាប់​គ្រាប់​បាល់ Offside នោះឡើយ​៕

adverise with khmeread

មតិយោបល់