adverise with khmeread Manmain 0

Gordan សម្តែង​ចូល​តួ​ពេក រឹត​ក ខាង​តួ​ស្រី ឡើង​ដង្ហក់​មែនទែន​

    ​លោក Gordon Lam Ka Tung លោក Andy Hui Chi On និង​នាង Janice Man Wing Shan បាន​ចាប់ដៃ​សម្ដែង​ក្នុង​រឿង NESSUN DORMA ដែល​នឹងដាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​ក្នុង​សាច់រឿង​លោក Gordan ដើរតួ​ជា​ប្ដី ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ផង ជា​ភ្ញៀវ​ស្រីពេស្យា​ផង និង ជា​មនុស្ស​រួមភេទ​ដូចគ្នា​ផង​។​

​    ​ក្នុងពេល​សម្ដែង តួ​ប្រពន្ធ​របស់គាត់ សម្ដែង​ដោយ​នាង Janice ត្រូវបាន​ប្ដី​ចាប់ធ្វើ​ចាប់​រឹត​ក​របស់​នាង​អស់ ១០ នាទី​ក្នុង​ឈុត​នោះ​។​

​    ​នាង​ព្យាយាម​ដកដង្ហើម​ដង្ហក់​មែនទែន ធ្វើឱ្យ​លោក Gordan និង​អ្នកធ្វើការ​នៅ​ទីនោះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ លោក Gordon ស្មានតែ​គាត់​ដៃ​ធ្ងន់​ពេក​ហើយ​និយាយថា "​ខ្ញុំ​ពិតជា​ខ្លាច​ការវាយដំ​លើ​ស្ត្រីភេទ​ណាស់​"​។​

​    ​Janice ក្រោយមក​និយាយថា "​ខ្ញុំ​មិន​ខ្វល់​ទេ ដរាបណា​អ្នក​ទាំងអស់គ្នា​មាន​អារម្មណ៍​វា​ដូច​មែនទែន​។ នេះ​ជា​អ្វីដែល​អ្នកដឹកនាំ​រឿង​ចង់បាន​និង​យើង​ចង់បាន ដូច្នេះ​ខ្ញុំ​ពិតជា​ចូលចិត្ត​ឈុត​ឆាក​នេះ​ណាស់​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់