adverise with khmeread Screen shot 2016 10 24 at 154249

Xavi និយាយថា Jose Mourinho មិនត្រូវ​ប្រកាសសង្គ្រាម​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ Manchester United ជាដាច់ខាត​

    ​Jose Mourinho ត្រូវបាន​គេ​ប្រាប់ថា កុំឱ្យ​ចូលទៅក្នុង​សង្គ្រាម​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​បាន​ហ៊ុំព័ទ្ធ​ជុំវិញខ្លួន​គាត់​នៅឯ​ក្រុម​បិសាច​ក្រហម Manchester United ។​

​    ​រជ្ជកាល​ថ្មី​របស់ Mourinho ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​ភាពចលាចល​គួរឱ្យកត់សម្គាល់ ក្រោយ​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​លទ្ធផល ៤-០ ក្រោម​ថ្វីដៃ​អតីត​ក្រុម​ចាស់​របស់ខ្លួន តោ​ខៀវ Chelsea ។​

​    ​ទន្ទឹមនឹងនេះ អតីត​តារាបាល់ទាត់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Xavi ដែល​បានឃើញ​ការ​លូកដៃ​បង្ក​សង្គ្រាម​របស់ Mourinho ពេលដែល​អ្នកចាត់ការ​ទូទៅ​រហស្សនាម Special One បាន​កាន់កាប់​ដៃគូ​ប្រជែង​យក្ស​របស់ខ្លួន​អធិរាជ​ស Real Madrid បានបង្ហាញ​ភាព​ព្រួយបារម្ភ​ថា Mourinho នឹង​បង្ក​សង្គ្រាម​បែប​នោះ​សាជាថ្មី​ម្តងទៀត​។​

​    ​Xavi បាន​បញ្ជាក់ថា "​ពេលខ្លះ​រឿង​មួយចំនួន​ទៅ​មិន​រលូន​សម្រាប់ Mourinho ដូច្នេះ​គាត់​ចង់បាន​សង្គ្រាម ជាជាង​បាល់ទាត់ គឺ​ដូច​អ្វីដែល​បានកើត​ឡើង Madrid អ៊ីចឹង ហើយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​មិនឃើញ​រឿង​បែប​នោះ​ម្តងទៀត​ក្នុង​ទឹកដី​អង់គ្លេស​ទេ​"៕

adverise with khmeread

មតិយោបល់