adverise with khmeread Untitled 1

Danny Ings រីកមុខ​ដូច​គ្រាប់​ជីរ ដោយសារ​រូប​ចាំង​ផ្លាត​ក្នុង​កញ្ចក់​នេះឯង​

    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Danny Ings បានបង្ហាញ​ពី​ការបញ្ចេញ​ស្នាមញញឹម​បិទមាត់​មិន​ជិត​មួយ ហើយ​ចំណាំងផ្លាត​នៅលើ​រូបថត​លើ​បណ្តាញ​សង្គម Instagram របស់ Georgia Gibbs អាច​ពន្យល់​ក្បោះក្បាយ​ពី​មូល​ហេតុដែល​គាត់​ញញឹម​បែបនេះ​។ 

​    ​Gibbs បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​របស់ Ings ដែល​កំពុង​អង្គុយ​ញញឹម​នៅ​តុ​មួយ ប៉ុន្តែ​ចំណាំងផ្លាត​ក្នុង​កញ្ចក់​បានបង្ហាញ​ឱ្យឃើញ​ថា មិត្តស្រី​របស់គាត់​កំពុង​ស្លៀកពាក់​ឈុត​ក្នុង​ដ៏​សិច​ស៊ី​។​

​    ​តារា​បង្ហាញ​ម៉ូត​សញ្ជាតិ​អូស្ត្រាលី​រូបនេះ បាន​បន្ថែម​ចំណងជើង​ទៅលើ​រូបថត​មួយ​សន្លឹក​នេះ​ថា "​ត្រៀម​ចេញទៅ​ស៊ុយអែត​ហើយ​។ រីករាយ​ដែល​ខ្ញុំ​នឹង​ចាកចេញ​មែន​?"​។​

​    ​Gibbs បាន​ស្នាក់នៅ​ក្នុងប្រទេស​អង់គ្លេស និង​អាច​ស្វែង​រកបាន​ភាពល្បីល្បាញ​ក្នុងនាម​ជា​បេ​ក្ខ​នារី​នៅក្នុង​កម្មវិធី Australia's Next Top Model ក៏បាន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​បវរកញ្ញា​អូស្ត្រាលី Miss Universe Australia កាលពី​ឆ្នាំ ២០១៤​។​

​    ​នេះ​ក៏​មិនមែនជា​ឧទាហរណ៍​ដំបូង​នៃ​ដៃគូ​ទាំងពីរ ដែល​បាន​ផ្សព្វផ្សាយ​ទំនាក់ទំនង​របស់​ពួកគេ ជាមួយនឹង​អ្នក Follow នៅលើ Instagram ។​

​    ​ទន្ទឹមនឹង​នេះដែរ Ings គឺមាន​ហេតុផល​ជាច្រើន​ក្នុងការ​ញញឹម ខណៈដែល​គាត់​ជិត​នឹង​ត្រឡប់​ទៅកាន់​សកម្មភាព​ជម្រើស​ដំបូង​ជាមួយនឹង Liverpool បន្ទាប់ពី​រងរបួសរ​យៈ​ពេល​វែង​៕

 

adverise with khmeread

មតិយោបល់