adverise with khmeread Tumblr np6tdszshp1tiqizxo1 1280

ស្ងាត់ៗ Neymar ចាញ់ក្តី​មួយ​នៅ​ប្រេ​ស៊ី​ល ទាក់ទិន​រឿង​បង្កើតកូន​អត់ឱ្យ​លុយ​វេជ្ជបណ្ឌិត​

    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Noticias24 បានបញ្ជាក់​ឱ្យដឹងថា ដំណឹង​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ចុង​សប្តាហ៍​មុន​ថា Neymar ចាញ់ក្តី​មួយ​នៅ​តុលាការ​។​

​    ​តារាបាល់ទាត់​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ ត្រូវបាន​ចោទប្រកាន់​ទៅលើ​ខកខាន​បង់ប្រាក់​បំ​ណុល​ទៅដល់​វេជ្ជបណ្ឌិត​ម្នាក់ ទាក់ទង​ទៅនឹង​ការផ្តល់​កំណើត​របស់​កូនប្រុស​របស់គាត់ Davi Lucca កាលពី​ឆ្នាំ ២០១១​។​

​    ​បញ្ហា​មួយ​នេះ ត្រូវបាន​អូសបន្លាយ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន Neymar បាន​ចាញ់ក្តី​នេះហើយ​។​

​    ​សរុបមក ករណីនេះ​គឺ​ទាក់ទង​តែ​សាច់ប្រាក់​ប៉ុណ្ណោះ​។​

​    ​វេជ្ជបណ្ឌិត​ម្នាក់​ដែលមាន​ឈ្មោះ Herbert Kramer ដែល​បាន​ស្ថិតនៅក្នុង​ការចូលរួម​ផ្តល់កំណើត​សម្រាប់ Davi Lucca បាន​អះអាងថា Neymar មិនដែល​បង់ប្រាក់​ដែល​ពួកគេ​បាន​យល់ព្រម​ទទួលយក​សេវា​ថែទាំ​របស់ខ្លួន​នោះឡើយ​។​

​    ​ជំនួស​មកវិញ Neymar បាន​ឆ្លើយតប​ថា តម្លៃ​សរុប​ដែល​ត្រូវ​បានទាមទារ គឺ​មិនមែនជា​អ្វីដែល​បាន​ឯកភាព​នោះទេ​។​

​    ​តុលាការ​បច្ចុប្បន្ន​បាន​គាំទ្រ​ទៅលើ​ករណី​របស់​វេជ្ជបណ្ឌិត​រូបនោះ ហើយ Neymar ត្រូវបាន​គេ​បង្គាប់​ឱ្យ​បង់ប្រាក់​ដែលមាន​ទំហំ​សាច់ប្រាក់​ប្រហែលជា ២៥.០០០​ដុល្លារ​៕

adverise with khmeread

មតិយោបល់