adverise with khmeread Unnamed

ម្ចាស់​រថយន្ត​ដឹក​ស្វាយ​រវល់​បង់លុយ​ថ្លៃ​ផ្លូវ​ជ្រុល​បុក​រថយន្ត​វី​ហ្គូ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ស្វាយ​មកដល់​គោលដៅ​ចរាចរណ៍​ក្រោម​ស្ពាន​រវល់​ដក​ប្រាក់​បង់ថ្លៃ​ផ្លូវ​ឱ្យ​សមត្ថកិច្ច​ចរាចរណ៍​មិនបាន​បង្អង់​ល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រង​ការខូចខាត​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ថ្ងៃទី​២៤ ​ខែតុលា ឆ្នាំ២០១៦ ​ត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។​

    ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាកហ៊ី​ណូ​ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D- 0446 ដឹក​ផ្លែស្វាយ​ពេញ​រថយន្ត​​ទម្ងន់​៣​តោន​កន្លះ ជិះ​ដោយ​បុរស​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ល្បឿន​មធ្យម​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ម្ចាស់​រថយន្ត​រវល់​តែ​ងាក​ដក​ប្រា​ក់បង់​ឱ្យ​ខាង​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំការគោលដៅ​ខាងលើ​នោះ​មិនបាន​មើល​រថយន្ត​វី​ហ្គូ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X -6409​ បើកបរ​ដោយ​បុរស​ម្នាក់​បើក​តាមផ្លូវ​៥៩៨​ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បំណង​បត់​ឆ្វេង​ក៏​បណ្ដាលឱ្យ​រថយន្ត​ទាំងសងខាង​បុក​ផ្ទប់​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​វី​ហ្គូ​កំពិត​ចំហៀង​ខាងមុខ​ស្ដាំ​។​

    ចំណែក​រថយន្ត​ដឹក​ស្វាយ​វិញ​កំពិត​ខាងមុខ​បន្តិច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ទាំងសងខាង​នោះឡើយ។​

    ក្រោយពេល​កើតហេតុ​ខាង​រថយន្ត​បង្ក​បាន​ទាក់ទង​ហៅ​ថៅកែ​រថយន្ត​របស់ខ្លួន​ឱ្យ​មកជួយ​ដោះស្រាយ​ជាមួយ​រថយន្ត​រងគ្រោះ​ហើយ​ខាង​រថយន្ត​បង្ក​ព្រម​ចេញថ្លៃ​ខូចខាត​រថយន្ត​ទាំងស្រុង​ទៅខាង​រថយន្ត​រងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​៕
 

adverise with khmeread

មតិយោបល់