adverise with khmeread 1

​សាហាវ​ណាស់​! បំផ្ទុះ​គ្រាប់បែក​នៅ​បន្ទាយ​ទាហាន ប្រើ​សុទ្ធតែ Drone ថត ដូច​រឿង​ហូលីវូដ​

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ​របស់​ក្រុម​ជី​ហាដ​តា​លី​បង់​ដែល​បាន​ប្រើប្រាស់​យន្តហោះ Drone ដើម្បី​ថត​ពី​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ខេត្ត Helmand ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ វីដេអូ​នេះ​បានបង្ហាញ​ពី​មូលដ្ឋាន​កងទ័ព​មួយ​នៅក្នុង​ស្រុក Nawa ភាគខាងត្បូង​ប្រទេស​នេះ​។​

​    ​ខណៈ​យន្តហោះ Drone បាន​ថត​ពីលើ​អាកាស គេ​ឃើញ​រថយន្ត​មួយគ្រឿង​បាន​ជិះ​ទៅក្នុង​ជំរំកងទ័ព​។ បន្ទាប់មក​រថយន្ត​នោះបាន​ធ្វើដំណើរ​ទៅមុខទៀត​មុននឹង​ការ​បំផ្ទុះ​ដ៏​ធំ​មួយ​បាន​ផ្ទុះឡើង​ដែល​ចេញពី​កន្លែង​ដែល​រថយន្ត​នោះបាន​ឈប់​។​

​    ​យោងតាម​វេ​ប​សាយ DNAIndia ឱ្យដឹងថា រថយន្ត​មួយគ្រឿង​នោះ​គឺជា​រថយន្ត​ប្រភេទ Humvee ដែល​ប្រើប្រាស់​ដោយ​យោធា​នៅក្នុង​តំបន់​។ ការ​បំផ្ទុះ​នេះ​បាន​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ដែល​ផ្ទុក​ទៅដោយ​ជាតិ​ផ្ទុះ​។​

​    ​មេ​ប៉ូលិស​ស្រុក​និង​មន្ត្រី​ប៉ុន្មាន​នាក់​ផ្សេងទៀត​បាន​បាត់បង់​ជីវិត​ក្នុង​ឧប្បត្តិ​ហេតុនេះ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៣ ខែតុលា​នេះ​៕

 

adverise with khmeread
ប្រភព៖ Express

អ្នកនឹងចូលចិត្ត

មតិយោបល់