adverise with khmeread Unnamed

ស្រវឹង​ជិះ​ម៉ូតូ​ដួល ត្រូវ​ម៉ូតូ​មកពី​ក្រោយ​បុក​បន្ថែម​របួសធ្ងន់​ទាំង​២​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដោយ​ស្ថានភាព​ស្រវឹង​ជោកជាំ​គ្រប់គ្រង​ខ្លួន​លែងកើត​បណ្ដាលឱ្យ​ដួល​រងរបួស​ធ្ងន់ ហើយក៏​ត្រូវ​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​បុក​បន្ថែម​សន្លប់​ខ្លួនឯង​ថែមទៀត។​

    គ្រោះថ្នាក់​នេះ​បានកើត​ឡើង​កាលេ​ពី​វេលា​ម៉ោង២១ ​និង​៥០​នាទី​យប់​ថ្ងៃទី​២៤​ ខែតុលា ឆ្នាំ២០១៦​ ត្រង់ចំនុច មុខ​រោងចក្រ គង់ ហុង ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​ព័​ត៌មានបាន​ឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោគជាំ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ម៊ូ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC -6445 ជិះ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងស្ថានភាព​ស្រវឹង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​ម៉ូតូ​ដួល​តែម្នាក់ឯង​ហើយ​ភ្លាមនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ សៀមរាប 1F- 2203 ជិះ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​បាន​ដួល​ទើប​ចាប់​ហ្វ្រាំង​មិនទាន់​ក៏បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​បុរស​ជិះ​ម៉ូតូ​ហុងដារ រងរបួស​សន្លប់​ស្ដូកស្ដឹង។ ​ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ ម៊ូ ស្រវឹង​ដួល​នោះ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។​

    ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន ​គឹម សុង មក​ដឹក​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅ​ព្យាបាល​នៅឯ​គ្លីនិក​។​ ចំណែកឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

 

adverise with khmeread

មតិយោបល់