adverise with khmeread Chaumain

នាង Chrissie ថត​រឿង​ថ្មី​មួយ​នេះ ខាត​មិន​ស្ទើរ​ទេ ព្រោះ​ត្រូវ​ដេក​ស្រាត​ពីលើ​តួ​ប្រុស​ទាំងស្រុង​

    ​តួ​ហុងកុង​លោក Lawrence Cheng Tan Shui ថ្មីៗ​នេះ​បាន​សម្ដែង​ជាមួយ​នាង Chrissie Chau Sau Na ម្ដងទៀត​ក្នុង​រឿង​ថ្មី YUPPIE FANTASIA 3 ។​

​    ​នាង Chrissie បាន​ចែករំលែក​អាង​ងូតទឹក​ជាមួយ​តារា​សម្ដែង​វ័យ ៦១ ឆ្នាំ​ក្នុង​រឿងនេះ​។ នេះ​បើ​យោងតាម​របាយការណ៍ Hktopten​។​

​    ​លោក Lawrence បាន​លាតត្រដាង​ថា រឿងនេះ​ជាការ​ប្រឈម​មួយ ព្រោះ​លោក​ធ្លាប់​ឃើញ លោក Ekin Cheng សម្តែង​ទៅ​មានការ​លំបាក​ជាមួយ​នាង Chrissie Chau Sau Na​។​

​    ​គាត់​បាន​និយាយថា "​មុននេះ​ពេល​ថត​រឿង BREAK UP 100 លោក Ekin និង​ប្អូនស្រី Na បាន​ងូតទឹក​អាង​ជាមួយគ្នា​ក្នុង​ឈុត​ឆាក​សម្ដែង​មួយ​។ នៅពេលនោះ ខ្ញុំ​និយាយថា ប្រសិនបើ​ខ្ញុំ​មានឱកាស ខ្ញុំ​នឹង​សម្តែង​ឈុត​ឆាក​ស្រដៀង​គ្នា​នេះ​ឱ្យ​ល្អ​ជាង Ekin Cheng"​។​

​    ​លោក Lawrence ក៏​អរគុណ នាង Chrissie Chau Sau Na ដែរ​ដែល​ទុកចិត្ត​លោក និង​ដេក​ទ្រោប​ទាំងស្រុង​ពីលើ​លោក ជាហេតុ​ធ្វើឱ្យ​ការសម្តែង​មិន​ឆ្គង និង​ថត​ចប់​ដោយ​រលូន​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់