adverise with khmeread 3333

បុរសម្នាក់ដែលបន្លំជាអាវុធហត្ថគឺជា"ចោរប្លន់ទើបចេញពីគុក"

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្លែងបន្លំ​ស្លៀក​ឯកសណ្ឋាន​អាវុធហត្ថ​ពាក់​ស័ក្តិ​២​និង​ពាក់មួក​បញ្ជាការដ្ឋាន​ក​ង​អង្គរក្ស ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​កាលពី​យប់​ថ្ងៃទី​១២​មករា ឆ្នាំ​២០១៦​នោះ គឺ​"​ធ្លាប់​ជាប់គុក​៦​ឆ្នាំ ពីបទ​ប្លន់ កាលពី​ខែ​កុ​ម្ភះ​ឆ្នាំ​២០០៩​ទើបតែ​ចេញពី​គុក​វិញ​នៅក្នុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​កន្លងទៅនេះ​" ។​
    មន្ត្រី​អាវុធហត្ថ​បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃទី​១៣​មករា​នេះ​ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​បុរស​ម្នាក់នេះ បាន​ស្លៀកពាក់​ឯកសណ្ឋាន​អាវុធហត្ថ បាន​ដើរ​ទារប្រាក់​ពី​អ្នក​ចែកចាយ​និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​មុខ​ពេទ្យ​លោកសង្ឃ ហើយ​ជិះ​ម៉ូតូ​ទៅ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស 570 មួយគ្រឿង នៅ​ចំណុច ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​
    បន្ទាប់មក​បុរស​រូប​ត្រូវបាន​ប៉ូលិស​បុ​ស្តិ៍​ផ្សារ​ដើម​គរ​ហៅ​សាកសួរ ហើយ​ឆ្លើយថា រូបគាត់​ជាម​ន្ត្រី​អាវុធហត្ថ​ខណ្ឌទួលគោក ហើយ​ប៉ូលិស​បាន​រាយការណ៍​ទៅ​អាវុធហត្ថ​ខណ្ឌទួលគោក​មក​មើល ឃើញ​បដិសេធថា​"​មិនមែនជា​មន្ត្រី​អាវុធហត្ថ​ខណ្ឌទួលគោក​"​ក៏​វ៉ៃខ្នោះ​ប្រឹប​តែម្តង ។​
     តាម​ចម្លើយសារភាព​រប​ស់បុ​រស​ខាងលើនេះ​បាន​ឲ្យ​ដឹងថា "​រូបគេ​មានឈ្មោះ ហុង រិ​ទ្ធ ហៅ ហ៊ុន រិ​ទ្ធ អាយុ ២៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល​ម្តុំ​លូ​៥​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
    ហុង រិ​ទ្ទ​សារភាព​បន្តថា កន្លងមក​មុន​ឆ្នាំ​២០០៩​រូបគេ​ធ្លាប់​ក្លែងបន្លំ​ជា​អាវុធហត្ថ​ដើរ​គំរាម​ជម្រិត​ទារប្រាក់ និង​ប្លន់​ប្រជាពលរដ្ឋ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ក៏​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ ម្តង​រួចមកហើយ​ដែរ​តាំងពី​ថ្ងៃទី​២​កុ​ម្ភះ​ឆ្នាំ​២០០៩​និង​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ពីបទ​ប្លន់​។​
    បន្ទាប់ពី​ចេញពី​គុក នៅក្នុង​អំឡុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​រូបគេ​មិនមាន​មុខរបរ​អ្វី​ជាក់លាក់ ក៏​ទៅ​ទិញ​ឯកសណ្ឋាន​អាវុធហត្ថ​ពី​ផ្សារ​ទឹកថ្លា បន្លំ​ជា​អាវុធហត្ថ​ពាក់​ស័ក្តិ​២​ដើរ​គំរាម​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ទៀត ពិសេស​បាន​ទៅ​គំរាម​យកប្រាក់​ពី​ពួក​លក់​និង​ជក់​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ជា​ញឹកញាប់​ស្ទើរ​រាល់ថ្ងៃ​។​
    រហូតដល់​យប់​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​រូបគេ​បាន​ដើរ​យកប្រាក់​ពី​អ្នកលក់​និង​ជក់​គ្រឿងញៀន​នៅ​ម្តុំ​ត្រពាំង​ឈូក មុខ​ពេទ្យ​លោកសង្ឃ​ដូច​រាល់ដង​រួចហើយ រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ឡាន​ឡិច​ស៊ី​ស​570 មួយគ្រឿង​នៅ​ម្តុំ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ​។​
    ហុង រិ​ទ្ធ ហៅ ហ៊ុន រិ​ទ្ធ​សារភាព​ទៀតថា ពេល​មាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ទៅ​អន្តរាគមន៍ រូបគេ​បាន​ជិះ​ម៉ូតូឌុប​ទៅផ្ទះ ប្តូរ​ឯកសណ្ឋាន​ជា​អាវុធហត្ថ​ក្លែងក្លាយ ត្រឡប់មក កន្លែងកើតហេតុ ធ្វើការ​គំរាមកំហែង​ដល់​ភាគី​ម្ចាស់​ឡាន និង​សមត្ថកិច្ច ទៅ​ទីនោះ ដោយនិយាយ​គ្នា​មិនត្រូវ ក៏ត្រូវ​បាន​ប៉ូលិស​នាំគ្នា​ទៅ​សម្របសម្រួល​នៅ ប៉ុស្តិ៍​ផ្សារ​ដើម​គរ​រហូតដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ទៅដល់ មើល​ដឹងថា​រូបគេ​ជា​អាវុធហត្ថ​ក្លែងក្លាយ ក៏​ចាប់​បញ្ជូនទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង​។​ដូច្នេះ​គុក​ម្តងទៀត ៕​

adverise with khmeread

មតិយោបល់