adverise with khmeread Unnamed %282%29

ម៉ូតូ​កង់​បី ឆ្លងផ្លូវ ត្រូវ​រថយន្ត​ស៊ីណា បើក​បុក​ពេញទំហឹង​រងរបួស​ធ្ងន់​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​អ្នកបើក​ម៉ូតូ​កង់​បី ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ ដោយ​គាត់​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ម៉ាក ស៊ីណា បើក​លឿន​មក​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង៧ ​និង​៤០​នាទី យប់​ថ្ងៃទី២៤ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​បុរី​ញ៉ូ​ថោ​ន ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរសរងគ្រោះ​បើក​ម៉ូតូ​រ៉ឺម៉ក​កង់​បី​តាមផ្លូវ​ជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុចកើតហេតុ បុរសរងគ្រោះ​បាន បើក​បត់​ឆ្លង​ចូល​បុរី​ញ៉ូ​ថោ​ន។​

    ខណៈ​ចូលដល់​ផ្លូវ​ខាង​រថយន្ត ក៏មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​ណា​ស៊ីណា មួយគ្រឿង​ព​ណ៌ស បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK -6636 ​ទិសដៅ​ពី​លិចទៅ​កើត ក៏បាន​ទៅបុក​ចំ​ពេញទំហឹង​ជាមួយ​ម៉ូតូ​កង់​បី បណ្តាលឱ្យ​ប៉ើង​ទៅ​ម្ខាង​ផ្លូវ អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់។​

    ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​ទាំង​បែក​កង់​មុខ​ខាងឆ្វេង ទៅ​ស​ង្ងំ​ប្តូ​រកង់​នៅក្នុង​បុរី​សែន​មនោ​រម្យ តែ​ត្រូវ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មកឃាត់​តែម្តង។​

​    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន ហើយ​ភាគីបង្ក​ដោយមាន​ដំណាង​ខាង​រថយន្ត​បាន​សុំ​ចរចា ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​បញ្ចប់រឿង​៕

 

adverise with khmeread

មតិយោបល់