កោះកុង ៖ យុវជនម្នាក់ត្រូវបានប៉ូលិសការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋានប៉ូលិសខេត្តកោះកុងបញ្ជូនខ្លួនទៅតុលាខេត្តនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ពាក់ព័ន្ធជួញគ្រឿងញៀន។
ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យនេះបន្ទាប់ពីបានធ្វើការស៊ើបសង្កេតយ៉ាងយកចិត្តទុកដាក់ហើយធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយធ្វើការរឹបអូសបវត្ថុតាងថ្នាំយ៉ាម៉ាចំនួន ២០០ គ្រាប់។
វរៈសេនីយ៏ត្រី ណាក់ នី អធិការងស្រុកមណ្ឌលសីមាបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាវ ភឿក ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរកម្មករសំណង់។
វរៈសេនីយ៏ត្រីបានបន្តថា ចំពោះជនសង្ស័យខាងលើសមត្ថកិច្ចបានបញ្ជូនខ្លួននិងវត្ថុតាងទៅស្នងការដ្ឋានប៉ូលិសខេត្តចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ហើយបានបញ្ជូនទៅតុលាការនាព្រឹកនេះ៕
