adverise with khmeread 1

​កាល​នៅ​ជំទង់​ត្រូវគេ​ជេរប្រមាថ​ដោយសារ​ស្បែក​ខ្មៅ​អាក្រក់​ខុសគេ តែ​ឥឡូវ​នាង​ជា​តារា​បង្ហាញ​ម៉ូត​នៅ​ប៉ារីស​

​    ​តារា​ម៉ូ​ដែល​សេ​ណេ​ហ្គា​ល់វ័យ ១៩ ឆ្នាំ​គឺ​នាង Khoudia Diop ដែល​ធ្លាប់​ត្រូវបាន​គេ​ជេរប្រមាថ​ដោយសារ​ស្បែក​របស់​នាង ឥឡូវ​នាង​បាន​អះអាង​ខ្លួនឯង​ថា ជា​រា​ជនី​ស្បែក​ខ្មៅ​ដ៏​ស្រស់ស្អាត​ដាច់​គេ ដោយបាន​ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មិន​សរសើរ​មិនបាន​ចំពោះ​ស្បែក​ខ្មៅ​ដ៏​រលើបរលោង​របស់​នា​ង​។​

​    ​Khoudia ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ទីក្រុង​ប៉ារីស បាន​ប្រាប់​វេ​ប​សាយ Daily Mail ថា "​ខ្ញុំ​ត្រូវបាន​គេ​និន្ទា​ជាច្រើន​តាំងពី​ខ្ញុំ​កើតមក ដោយសារ​ស្បែក​ខ្មៅ​របស់ខ្ញុំ​។ ហើយ​សូម្បីតែ​សព្វថ្ងៃនេះ មាន​មនុស្ស​ខ្លះ​នៅតែ​បញ្ចេញមតិ​អវិជ្ជមាន​។ អំឡុង​ខ្ញុំ​ធំ​ដឹងក្តី​នេះ ខ្ញុំ​បាន​ប្រឈមមុខ​នឹង​ការជេរប្រមាថ​ជាច្រើន ហើយ​ខណៈ​ខ្ញុំ​ធំ​ឡើង ខ្ញុំ​បាន​រៀន​ស្រឡាញ់​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ ហើយ​មិន​ខ្ចី​ខ្វល់​នឹង​មនុស្ស​គំនិត​អវិជ្ជមាន​"​។​

​    ​ចាប់តាំងពី​ពេលនោះ​មក នាង Khoudia ដែល​ចាប់ផ្តើម​អាជីព​ជាតា​រា​ម៉ូ​ដែល​តាំងពី​អាយុ ១៧ ឆ្នាំ បានទទួល​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​ជាមួយ​រូបភាព​របស់​នា​ង ដែល​នេះ​បានធ្វើឱ្យ​គណនី Instagram របស់​នាង​មាន​ចំនួន Follower ដល់​ទៅជិត ២៤ ម៉ឺន​នាក់​។​

​    ​កញ្ញា Khoudia Diop ក៏បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​ឱ្យ​ទទួលយក​ភាព​ខុសគេ​របស់ខ្លួន ដោយ​នាង​បានសរសេរថា "​បើ​អ្នក​សំណាង​កើតមក​ខុសគេ សូមកុំ​ផ្លាស់ប្តូរ​តាម​សំដី​គេ​"៕

adverise with khmeread
ប្រភព៖ BoredPanda

អ្នកនឹងចូលចិត្ត

មតិយោបល់