adverise with khmeread 14808897 1156553591098181 1764248376 o

មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ធំ​ ២ ​នាក់ ត្រូវ​រថយន្ត​ដឹក​ស្រា​បៀរ ​ANCHOR ​បុក​ស្លាប់ និង​របួសធ្ងន់ នៅ​ស្រុក​កំពង់ស្វាយ​

    កំពង់ធំ ៖ មន្ត្រីប៉ូលិស​ចរាចរណ៍​ខេត្តកំពង់ធំ ​២ ​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​ក្រោយ​ពេលដែល​រថយន្ត​ដឹក​ស្រា​បៀរ ​ANCHOR​ មួយគ្រឿង បាន​បុក​រថយន្ត​របស់​ពួកគេ នៅ​យប់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ត្រង់ចំណុច ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន​ស្នងការ​ប៉ូលិស​ខេត្តកំពង់ធំ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៥​ តុលា ឆ្នាំ​២០១៦​នេះ​ថា មន្ត្រីប៉ូលិស​ចរាចរណ៍​របស់លោក​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត​បាក់ជើង ខណៈពួកគេ​កំពុងធ្វើដំណើរ​តាម​រថយន្ត ទិសដៅ​ពី​ខេត្តកំពង់ធំ ទៅ​សៀមរាប ហើយ​រថយន្ត​ដឹកទំនិញ​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

    ប៉ូលិស​ខេត្តកំពង់ធំ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ណា​ង ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​បាក់ជើង​មានឈ្មោះ ម៉ក់ បញ្ញា​។ ចំណែក​ម្ចាស់​រថយន្ត​ដឹកទំនិញ​រងរបួស​ស្រាល​។​

    ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត​ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្តទៀត​៕

adverise with khmeread

មតិយោបល់