adverise with khmeread Unnamed %283%29

លួច​ម៉ូតូ​បាន ​២ ​លើក​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​ ២​ នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូ​វប៉ូ​លិ​ស​វ៉ៃខ្នោះ​ក្នុងករណី លួច​យក​ម៉ូតូ និង ជួញដូរ​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៤​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់​នៅ​ចំណុច​ក្នុង​ផ្ទះជួល​​ផ្លូវ​លេខ​៧៧​បេ​តេ ភូមិចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១​ឈ្មោះ ម៉ម បញ្ជ​នី​ប៉ា ហៅ ទូ ហៅ ស្នា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ព្រែក​ទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​ជនសង្ស័យ​ទី​២​ឈ្មោះ ហ៊ា សៀម​ម៉េង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ បញ្ចូល​បទ​ភ្លេង ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ​១៨២ សង្កាត់បឹង​ព្រលឹត ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សូ កុម្ភៈ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​នាយកដ្ឋាន​នគរបាល​ការពារ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៧៧​បេ​តេ ភូមិចំរើនផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៤​ ​តុលា ​២០១៦ វេលា​ម៉ោង​០៩​កម្លាំង​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​បានធ្វើការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក។​

    ពេលនោះ​ជនសង្ស័យ​ឈ្មោះ ម៉ម បញ្ជ​នី​ប៉ា ហៅ ទូ ហៅ ស្នា បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ ១១០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ម្នាក់ឯង​មកដល់​ក៏​ឃាត់​ត្រួតពិនិត្យ​សាកសួរ​ជនសង្ស័យ ម៉ម បញ្ជ​នី​ប៉ា បាន​ឆ្លើយ​ភូត​កុហកថា ម៉ូតូ​ម៉ាក​ហុងដា​សេ ១១០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដែល​ជិះ​នេះ​បាន​លួច​យក​នៅ​ភូមិ ចំរើនផល សង្កាត់ បឹងទំពុន។​

    ពេលនោះ​ប៉ូលិស​ចរាចរណ៍​ក៏បាន​ប្រគល់​ជនសង្ស័យ​ឈ្មោះ ម៉ម បញ្ជ​នី​ប៉ា និង​ម៉ូតូ​ឱ្យ​មក​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​ធ្វើការ​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ទើប​ជនសង្ស័យ​ព្រមឆ្លើយ​សារភាពថា ម៉ូតូ​ម៉ាក​ហុងដា​សេ ១១០ ពណ៌​ក្រហម គឺ​រូបគេ និង បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​បាន​លួច​យក​នៅ​ម្តុំ​សាលាបឋមសិក្សា​វត្ត​ទួល​ទំពូង ខណ្ឌចំការមន កាលពី​ថ្ងៃទី​២៤​ តុលា ​២០១៦ វេលា​ម៉ោង​១២​ និង​១៥​នាទី អា​ធ្រា​ត្រ​។​

    ចំណែក​រូបគេ និង បក្ខពួក​ឈ្មោះ ញ៉ា បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត​ម៉ាក​ហុងដា​ឃ្លី​ក ព​ណ៌ស មិន​ចាំ​ស្លាក​លេខ កាលពី​ថ្ងៃទី២២ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់​របស់​ជនរងគ្រោះ​ឈ្មោះ សូ កុម្ភៈ ហើយ​យកទៅលក់​ឱ្យ​ឈ្មោះ ហ៊ា សៀម​ម៉េង នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា។​

    ភ្លាមនោះ​នៅវេលា​ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៤ ​តុលា​ ២០១៦ កម្លាំង សមត្ថ​កិ​ច្ច បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ា សៀម​ម៉​ង ដែល​កំពុង​លាក់ខ្លួន​នៅផ្ទះ​ជួល ភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយបាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ព​ណ៌ស គ្មាន​ស្លាក​លេខ និង ម្សៅក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០២ ​កញ្ចប់​ថង់ (​កញ្ចប់​ធំ ០១,​កញ្ចប់​តូច​០១), ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០១​គ្រឿង និង ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន រួច​ប​ញ្ចូ​ន​មក​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​បឹងទំពុន​ចាត់ការ​តាមច្បាប់​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់